អ្នកទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងនេះនឹងទទួលបានកិច្ចសន្យាក្លាយជាតារាដើរតួ…ជំនួស។ យ៉ាងនេះក្តីក៏ជាមោទនភាព ព្រោះប្រាក់ចំណូលខ្ពស់។
ស្ថិតក្នុងបរិយាកាសអបអរឆ្នាំថ្មី ប្រពៃណី ថ្មីៗនេះស្ទូឌីយូមួយនៅ Hengdein ខេត្ត Zhejiang ប្រទេសចិន បានរៀបចំកម្មវិធីប្រកួតប្រជែងរើសអ្នកបង្ហាញម៉ូត “សុដន់ធំ” ហើយវាបានទាក់ទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនយ៉ាងខ្លាំង។
តាមព័ត៌មាននៃការជ្រើសរើសនោះបំណងរបស់ពួកគេគឺសំដៅជ្រើសរើស “អ្នកសម្តែងជំនួស” ដែលស្របបំផុតសម្រាប់ឈុតឆាក “ក្តៅសាច់ ស្រើបស្រាល” ។
មានក្មេងស្រីជាច្រើនជានិស្សិតបានស្ទុះស្ទាមកចុះឈ្មោះប្រលង ។
ជ័យលាភីបានទៅយុវនារី ១០រូប ដែលមានលក្ខណៈស្របតាមតម្រូវការមកពីមហាវិទ្យាល័យចំនួន ១០ របស់ចិន។
មុនពេលពួកនាងបានចូលដល់រង្វង់១០នាក់នេះ គឺត្រូវលេងនូងការប្រកួតប្រជែងតានតឹងតាំងពីជុំដំបូងម្លេះ។
ឈានដល់វគ្គចុងក្រោយ នាងៗទាំងនោះបានប្រមូលផ្តុំមកកាន់ស្ទូឌីយូ Hengdian ដើម្បីប្រជែងនឹងវិញ្ញាសារពិបាកៗ ហើយខុសពីគ្នា។
ដើម្បីធានាភាពយុត្តិធម៌នោះ ការប្រលងប្រព្រឹត្តទៅដោយចំហរ និងក្នុងពេលតែ១។
ខ្លឹមសារប្រលងរបស់ពួកគេ ក៏សម្បូរបែប ប្លែកៗរួមទាំងពីការបង្អួតរាង ប្រលងសម្តែងសាច់រឿង ថតរូប ប្រើសុដន់រក្សាលំនឹងបាល់…។
ប៉ុន្តែលេចធ្លោជាងគេគឺឈុតប្រើចង្វែបសុដន់រក្សាទូរស័ព្ទ។
…ពោលគឺពួកគេត្រូវប្រើជ្រលងសុដន់ កៀបទូរស័ព្ទកុំឲ្យធ្លាក់ទឹក។
ចុងក្រោយនារីម្នាក់មកពី ឆុងឈីង បានទទួលជ័យលាភីលំដាប់លេខ១ ។
ប្រលងចប់ភ្លាម អ្នកដែលជាប់ ត្រូវបានក្រុមហ៊ុនមួយចុះកិច្ចសន្យាភ្លាម។
របរថ្មីនេះនាងអាចរកប្រាក់ចំណូលបាន ១០.០០០យាន់/ថ្ងៃ (ជិត ២០០០ដុល្លារ)
សូយន