Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​អគារ​ពាណិជ្ជកម្ម និង​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ឡើង នៅតែ​បន្តសកម្មភាព​សាងសង់​

​ភ្នំពេញ​៖ វិស័យ​សំណង់​នៅ​កម្ពុជា នៅតែ​បន្ត​មមាញឹក និង​មាន​សកម្មភាព​សាងសង់​ជា​រៀងរាល់ថ្ងៃ​នៅឡើយ បើទោះបី​ជំងឺ​កូ​វីដ​១៩​មិនទាន់​ចប់​ក៏ដោយ ខណៈ​ដែលមាន​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ឡើង នៅតែ​បន្ត​សាងសង​។​

​របាយការណ៍​អំពី​គម្រោង​សាងសង់​សំណង់​នៅ​កម្ពុជា​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​ឱ្យដឹងថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ឡើង នៅ​ទូទាំងប្រទេស​មាន​ចំនួន ២១៦​គម្រោង​ស្មើនឹង ២៣៤ អគារ ក្នុងនោះ​អគារ​ចាប់ពី ០៥ ជាន់ ទៅ ០៩ ជាន់ មាន​ចំនួន ១២០ អគារ ពី​១០ ជាន់ ទៅ ១៩​ជាន់ មាន​ចំនួន ៧៣ អគារ ពី ២០ ជាន់ ទៅ ២៩ ជាន់ មាន​ចំនួន ២៤ អគារ ពី ៣០ ជាន់​ទៅ ៣៩ ជាន់ មាន​ចំនួន​១០​អគារ និង​ពី ៤០ ជាន់​ឡើងទៅ​មាន​ចំនួន​៤​អគារ​។​

​របាយការណ៍​បាន​បង្ហាញថា ក្រៅពី​គម្រោង​ខាងលើ ការសាងសង់ ប្រភេទ​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន លក្ខណៈ​បុរី នៅ​ទូទាំងប្រទេស មាន​ចំនួន ៣៦​គម្រោង ស្មើ​ជាង ៦​ពាន់​ខ្នង មាន​ផ្ទៃក្រឡា​សំណង់​ជិត ២​លាន​ម៉ែត្រ​ការ​រ៉េ ក្នុងតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៦០០​លាន​ដុល្លារ ។​

​របាយការណ៍​បានបង្ហាញ​ទៀតថា អគារ​ស្នាក់នៅ រួមមាន ៨២​គម្រោង ក្នុងតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៥០០ លាន​ដុល្លារ សំណង់​អគារ​រោងចក្រ​នៅ​ទូទាំងប្រទេស មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៣០០ លាន​ដុល្លារ និង​ប្រភេទ​សំណង់​សណ្ឋាគារ​នៅ​ទូទាំងប្រទេស មាន​ចំនួន ១៩ គម្រោង ស្មើ​ជាង​២៤​ម៉ឺន​ម៉ែត្រការ៉េ ក្នុងតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ១៤៥ លាន​ដុល្លារ​។​

​សំណង់​អគារ​ពាណិជ្ជកម្ម មាន​ចំនួន​២២០ គម្រោង លើ​តម្លៃ​ទំហំ​ប៉ាន់ស្មាន​ទុន វិនិយោគ​ប្រមាណ​១៣០០​លាន​ដុល្លារ សំណង់​អគារ​ផ្ទះល្វែង​នៅ​ទូទាំងប្រទេស មាន​ចំនួន​ជិត​៩​ពាន់​ល្វែង មានតម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ​ប្រមាណ​១ ២០០​លាន​ដុល្លារ​។ ចំណែក​សំណង់​អគារ​ពហុ​មុខងារ នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​នេះដែរ មាន​ចំនួន​៤៥​គម្រោង ស្មើ​ជាង​១,៧​លាន​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ​ប្រមាណ​១ ០០០​លាន​ដុល្លារ​៕
ដោយ​៖CEN


×