Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​ចាយលុយ​ជាង ១,៤ ពាន់​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការសង​ប្រាក់​ទាក់ទង​នឹង​ជំងឺឆ្លង​វីរុស​

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត បាន​បញ្ចេញ​ប្រាក់​សំណង​ជាង ៥ ពាន់​លាន​ដុ​រ​ម៉ាស ឬ​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ​អាមេរិក ទៅកាន់​អ្នកដំណើរ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ ដែល​បាន​ដំណើរការ​ទូទាត់​សំណង​ច្រើនជាង ១,៤ លាន​ដុល្លារ​ចាប់តាំងពី​ខែមីនា ដូចគ្នា​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត កំពុង​ប្រឈម​នឹង​បញ្ហា​សាច់ប្រាក់​។​
​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​អាកាសចរណ៍​ពិភពលោក​ត្រូវ​បញ្ឈប់​ការហោះហើរ​នៅ​ឆ្នាំនេះ ដែល​បង្ខំ​ឱ្យ​អេ​មី​រ៉ា​ត​ផ្អាក​បណ្តោះអាសន្ន​រាល់​ជើងហោះហើរ​របស់ខ្លួន​សឹងតែ​ទាំងអស់​។ ឥឡូវនេះ​វា​ត្រូវបាន​កំណត់​ពី​ចំនួន​ជើង​នៃ​ការហោះហើរ​ចាប់ពី​ខែមិថុនា​មកម្ល៉េះ ដែល​ឥលូវ​នេះ​បានចាប់ផ្តើម​កសាងឡើង​វិញ​ជា​បណ្តើរ ៗ​។​

​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​បាន​កាត់បន្ថយ​ការងារ​និង​ប្រាក់ខែ​បុគ្គលិក ខណៈពេលដែល​ខ្លួន​ព្យាយាម​គ្រប់គ្រង​ផលប៉ះពាល់​នៃ​វិបត្តិ​នោះ នៅក្នុង​ខែកក្កដា​បាន​និយាយថា ខ្លួន​បាន​សង​ប្រាក់​វិញ​ជាង ៥១៧ លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​មុន​។​

​រដ្ឋាភិបាល​នៃ​ទីក្រុង​ឌូ​បៃ​បាន​ចាក់​បញ្ចូល​ទឹកប្រាក់ ៧,៣ ពាន់​លាន​ដុ​ហាម (២ ពាន់​លាន​ដុល្លារ​អាមេរិក​) ទៅក្នុង​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​ដើម្បី​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ខ្លួន​ជា​ម្ចាស់ ឲ្យ រួច​ផុតពី​វិបត្ដិ​៕
​ប្រភព​៖ CNA


×