Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ម៉ា​វ៉​ល ហ្កា​មិន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ចាប់ផ្តើម​ជ្រើសរើស​កម្មករ​និ​យោ​ជិ​ក ៥.០០០​នាក់​ក្នុង​ដំណាក់​ទី​១​នៅ​ខែ​ក្រោយនេះ

​ភ្នំពេញ ៖ ក្រុមហ៊ុន ម៉ា​វ៉​ល ហ្កា​មិន ឯ​.​ក ដែលជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ឈានមុខ និង​ធំជាងគេ​បំផុត​នៅ​ប្រទេស​ចិន បាននិងកំពុង​សាងសង់​រោងចក្រ​ថ្មី​មួយ​ចាប់តាំងពី ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​
​បន្ទាប់ពី​ការសាងសង់​បាន​មួយ​ឆ្នាំកន្លះ ក្រុមហ៊ុន​បានបញ្ចប់​គម្រោង​សាងសង់​រោងចក្រ​ដំណាក់កាល​ទី​១​របស់ខ្លួន និង​ចាប់ផ្តើម​ជ្រើសរើស​កម្មករ កម្ម​ការ​នី ដើម្បី​ចាប់ផ្តើម​សង្វាក់​ផលិត​កម្មនា​ដើមខែ​តុលា ឆ្នាំ​២០២០​ខាងមុខនេះ​។ នៅ​ដំណាក់កាល​ទី​១ ក្រុមហ៊ុន​នឹង​ជ្រើសរើស​កម្មករ​ចំនួន​៥.០០០​នាក់ សម្រាប់​ផលិតកម្ម​ផលិត​ម៉ាស នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​។

​លើសពីនេះទៅទៀត គម្រោង​នេះ​ត្រូវបាន​រចនា​ឡើងជា​ចង្កោម​នៃ​រោងចក្រ ផលិត​សម្លៀកបំពាក់​ដោយមាន កាត់ដេរ បោះពុម្ព ប៉ាក់ វេច​ខ្ចប់ និង​ឃ្លាំង​។ គ្របដណ្តប់​លើ​ផ្ទៃដី​៤៣​ហិកតា ទីតាំង​ផលិតកម្ម​ចំនួន​១៦​ត្រូវបាន​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១ ដែល​នឹង​បង្កើត​ឱកាស​ការងារ​ចំនួន​១៧.០០០​។​

​លោក YAN DELIN អគ្គនាយក​ក្រុមហ៊ុន ម៉ា​វ៉​ល ហ្កា​មិន ឯ​.​ក បាន​មានប្រសាសន៍ថា “​ទោះបី​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ក៏ដោយ យើង​បាន​សម្រេចចិត្ត​ឈានទៅ​មុខ ដូច្នេះ​យើង​អាច​រៀបចំខ្លួន​សម្រាប់​ក្រោយពេល​ស្ថានភាព​កូ​វីដ​១៩​។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​“ ៕
​ដោយ​៖CEN


×