“ជនទី៣” គឺជាកត្តាចម្បងបណ្តាលឲ្យសុភមង្គលគ្រួសារមួយ ត្រូវរលាយ “បែកខ្ទេច” តែម្តង។ ហេតុនេះ ក្នុងសង្គមណា វប្បធម៌អ្វីក៏ទង្វើ “ស្រីកំណាន់ ឬប្រុសកំណាន់” តែងរងទទួលនូវការវាយដំ ជេប្រទេច…។ល។
កុំណា៎! សុភាពនារី សុភាពបុរសដើមទ្រូង ៥ហត្ថទាំងឡាយកុំនាំឲ្យកើតរឿងរ៉ាវខ្លោចផ្សាពុំចេះអស់ ប្រពន្ធ ឬប្តីធ្វើអត្តឃាត កូនៗរបស់អ្នកវាក្លាយជាបែបណា ហើយបើវាដឹងក្តីវិញវា… យល់យ៉ាងណា។
ជម្រើសបែបនេះ ទោះបីពុំគួរ តែវាប្រសើរបំផុត ប្រសិនបើរវាងពួកអ្នកពុំអាចរកចំណុចប្រសព្វវិញឃើញ ពោលគឺជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំង២ បានក្លាយជា “ខ្សែស្រប” ហើយនោះ។
ម្យ៉ាងទៀតកុំភ្លេចឲ្យសោះ! អ្នករងព្រោះចុងក្រោយគឺកូនៗរបស់អ្នកហ្នឹង!
ខាងក្រោមជារូបភាពស្តីពីលទ្ធផលរបស់ “ជនទី៣” ៖
គួរឲ្យស្តាយដែលបច្ចុប្បន្នសង្គមនៅបន្តឲ្យតម្លៃចំពោះទង្វើផិតក្បត់របស់ប្រុសៗជាប្តី ប្រសិនបើប្រិយមិត្តមានរូបភាពសូមមេត្តាផ្ញើតាម Comment ដើម្បីយើងពូតផ្តុំជាកម្រងរូប និយាយពីទណ្ឌកម្មចំពោះពួកប្រុសចិត្តសាវ៉ាវិញម្តង!