ខេត្តកណ្តាល៖រថយន្តធុនធំមួយគ្រឿងបានរអិលពេលកំពុងបើកទ្បើងលើស្ពានព្រែកសំរោង នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង៧ព្រឹក និង២៥នាទីថ្ងែទី៨ខែកញ្ញា ឆ្នាំ២០២០។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តោលមកពីរថយន្តធុនធំមួយគ្រឿង ពេលបើកទ្បើងស្ពានក៏ខូចទៅមុខលែងរួច ក៏រអិលមកក្រោយវិញរួចក៏ទៅបុករថយន្តចំនួន៦គ្រឿងពីក្រោយជាបន្តបន្ទាប់តែម្តង។
បើតាមព័ត៌មានបឋម ហេតុការណ៍មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដល់អ្នកបើកបរទ្បើយ គ្រាន់តែខូចខាតរថយន្តចំនួន៦គ្រឿង ។ ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដាក់កន្លែងកើតហេតុ ក៏បានឲ្យរថយន្តស្ទូចទៅរក្សាទុកនៅស្នងការនគរបាលខេត្តកណ្តាល ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលតាមក្រោយ៕ដោយ៖មីដា +ផាន់ណា