បាត់ដំបង ៖ ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា តាមរយៈពីការផ្តោតនូវការលើកឡើងរបស់ថ្នាក់ដឹកនាំ របស់មន្ទីរវិស័យនិងការវាយតម្លៃកិច្ចការងារអភិវឌ្ឍន៍ជនបទ របស់ខេត្តនីមួយៗក្នុងតំបន់៤ សុទ្ធតែបង្ហាញពីការប្រឈមនិងពីកាលានុវត្តភាព ក្នុងការងារអភិវឌ្ឍន៍ជនបទខេត្តរបស់ខ្លួន ដោយបានផ្តោតលើការវាយតម្លៃពីស្ថានភាពទូទៅ ដូចជានៅតាមបណ្តាស្រុក-ក្រុង ភូមិឃុំដែលមានស្ថានភាពក្រីក្រ និងកំពុងជួបការលំបាក ចំនួនគ្រួសារក្រីក្រ ពីប្រភពចំណូល ពិការធ្វើចំណាកស្រុក បំណុល និងកត្តាគួបផ្សំជាច្រើនទៀត ដែលមូលដ្ឋានកំពុងតែប្រឈមនិងជួបប្រទះកើតមានកន្លងមក។ តាមការស្តាប់នូវមតិយោបល់គន្លឹះល្អៗ ដែលជាធាតុផ្សំក្នុងការស្វែងរកការពិតពីបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជនបទរបស់ខេត្តនីមួយៗ។
ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បញ្ជាក់ថា ដោយបានវាយតម្លៃពីអង្គសិក្ខាសាលា ដែលបានផ្តល់និងបានរកឃើញធាតុផ្សំថ្មីៗ ដើម្បីបានដាក់បញ្ជូលទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងដើម្បីឲ្យប្រែក្លាយផែនការសិក្សាលម្អិត នៅថ្នាក់តំបន់ពិតជានិងបានផ្តល់នូវសូចនាករថ្មីៗបន្ថែមទៀត មុននិងព័ត៌មានទាំងនេះ បានប្រែក្លាយជាបណ្តុំបញ្ហាពិតប្រាកដ និងជាក់លាក់ត្រឹមត្រូវនិងប្រែក្លាយ ទៅជាគោលនយោបាយថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០៣០ខាងមុខនេះ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងនិងដើម្បីស្វែងយល់ ពីការងារអភិវឌ្ឍន៍ជនបទនៅមូលដ្ឋានតាមបណ្តាខេត្តស្ថិតក្នុងតំបន់៤ ក្រោមប្រធានបទស្តីពី “បញ្ហាការប្រឈមនិងកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍ជនបទ” ។ ថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទ មកពីខេត្តចំនួន៥ ដែលជាខេត្តស្ថិតនៅក្នុងតំបន់៤ រួមមានខេត្តបាត់ដំបង(ខេត្តម្ចាស់ផ្ទះ) ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន
ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ សិក្ខាសាលា ស្ដីពីការស្វែងយល់ពីការងារអភិវឌ្ឍន៍ជនបទនៅមូលដ្ឋាន ក្រោមប្រធានបទស្តីពីបញ្ហាការប្រឈមនិងកាលានុវត្តភាព ក្នុងការងារអភិវឌ្ឍន៍ជនបទ និងការចុះធ្វើទស្សនកិច្ចសិក្សាគម្រោងអភិវឌ្ឍន៍ជនបទ នៅតាមបណ្តាខេត្តគោលដៅក្នុងតំបន់ខាងលើ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ តាមរយៈពីការផ្តោតនូវការលើកឡើង របស់ថ្នាក់ដឹកនាំរបស់មន្ទីរវិស័យ និងការវាយតម្លៃកិច្ចការងារអភិវឌ្ឍន៍ជនបទ របស់ខេត្តនីមួយៗក្នុងតំបន់៤ សុទ្ធតែបង្ហាញពីការប្រឈមនិងពីកាលានុវត្តភាព ក្នុងការងារអភិវឌ្ឍន៍ជនបទខេត្តរបស់ខ្លួន ដោយបានផ្តោតលើការវាយតម្លៃពីស្ថានភាពទូទៅ ដូចជា៖នៅតាមបណ្តាស្រុក-ក្រុង ភូមិឃុំដែលមានស្ថានភាពក្រីក្រ និងកំពុងជួបការលំបាក ចំនួនគ្រួសារក្រីក្រ ពីប្រភពចំណូល ពិការធ្វើចំណាកស្រុក បំណុល និងកត្តាគួបផ្សំជាច្រើនទៀត ដែលមូលដ្ឋានកំពុងតែប្រឈមនិងជួបប្រទះកើតមានកន្លងមក។ តាមរយៈការស្តាប់នូវមតិយោបល់គន្លឹះល្អៗ ដែលជាធាតុផ្សំក្នុងការស្វែងរកការពិតពីបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជនបទរបស់ខេត្តនីមួយៗ។
ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បញ្ជាក់ថា ដោយបានវាយតម្លៃពីអង្គសិក្ខាសាលា ដែលបានផ្តល់និងបានរកឃើញធាតុផ្សំថ្មីៗ ដើម្បីបានដាក់បញ្ជូលទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងដើម្បីឲ្យប្រែក្លាយផែនការសិក្សាលម្អិតនៅថ្នាក់តំបន់ វាពិតជានិងបានផ្តល់នូវសូចនាករថ្មីៗបន្ថែមទៀត មុននិងព័ត៌មានទាំងនេះ បានប្រែក្លាយជាបណ្តុំបញ្ហាពិតប្រាកដ និងជាក់លាក់ត្រឹមត្រូវនិងប្រែក្លាយទៅជាគោលនយោបាយថ្នាក់ជាតិ សម្រាប់ការអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០៣០ខាងមុខ នេះគឺជាលទ្ទផលជុំទី១ នៅក្នុងដំណើរនៃទស្សនកិច្ចសិក្សាគម្រោងអភិវឌ្ឍន៍ជនបទ នៅតាមបណ្តាខេត្តទាំង៥ក្នុងតំបន់៤។ កិច្ចស
ហការល្អក្នុងការគាំទ្រពីអាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ ដែលបានធ្វើឲ្យសិក្ខាសាលាថ្ងៃនេះ ទទួលបានលទ្ធផលនិងធាតុផ្សំរួមបញ្ចូលទៅក្នុងយុទ្ធសាស្ត្រនិងគោលនយោបាយរបស់ក្រសួង និងថ្នាក់ជាតិនៅថ្ងៃអនាគត៕
ដោយៈអ៊ុងសារុំ