Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​យប់​ថ្ងៃទី​១៤​តុលា​នេះ នឹង​ឈូស​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ចេញ ជំនួស​ដោយ​ភ្លើងស្តុប​វិញ​

​ភ្នំពេញ ៖ រង្វង់​មូល​កាំ​កូ​ស៊ី​ធី ដែលមាន​ទីតាំង​នៅជាប់​ព្រំប្រទល់​រវាង​ខណ្ឌឫស្សីកែវ​និង​ខណ្ឌទួលគោក​នឹង​បាត់​រូបរាង​ពី​រាជធានី​ភ្នំពេញ នៅមុន​ពិធីបុណ្យ​អ៊ំ​ទូក និង​ជំនួស​ដោយ​ភ្លើងស្តុប​វិញ ស្រប​ពេលដែល​រង្វង់​មូល​២​កន្លែង​ហើយ ដែល​បាន​យកចេញ​និង​បាន​ជំនួស​ដោយ​ភ្លើងស្តុប​វិញ​នោះ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ការដាក់​ភ្លើងស្តុប​ជំនួស​រង្វង់​មូល​វិញ​នេះ​ធ្វើឡើង​ដោយសារតែ​នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​នេះ​មានការ​កកស្ទះ​ចរាចរ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ដោះស្រាយ​មិន​ចេញ និង​ក្រោយពី​សិក្សា​ទៅ​មើលឃើញថា មានតែ​យក​រង្វង់​មូល​ចេញ ទើប​ដោះស្រាយ​បញ្ហា​កកស្ទះ​នេះ​បាន ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ឈួ​ស​រង្វង់​មូល​នេះ​ចេញ​តែម្តង​។​

​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ តុលា​នេះ​ថា នៅ​យប់​ថ្ងៃទី​១៤ តុលា​នេះ ក្រុមការងារ​នឹងធ្វើ​សកម្មភាព​ដោយ​ដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ចេញ​តែម្តង ដើម្បី​ប្តូរ​ពី​រង្វង់​មូល​ទៅជា​ភ្លើងស្តុប​បញ្ជា​ចរាចរ​វិញ ។​លោក​បន្តថា ការងារ​តំឡើង​ភ្លើងស្តុប​ថ្មី​ជំនួស​ដោយ​រង្វង់​មូល​នៅ​ចំណុច​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ធ្វើអោយបាន​រួចរាល់​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ ទូក អកអំបុក​សំពះ​ព្រះ ដែល​នឹង​ឈា​ច​ចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ មានន័យថា ព្រះរាជ​ពិធីបុណ្យ​អ៊ុំ ទូក អកអំបុក សំពះ​ព្រះ មកដល់​ស្តុ​ប​ថ្មី​នេះ​ចាប់ផ្តើម​ដំណើរការ​តែម្តង​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងទៀតថា ភ្លើងស្តុប​រង្វង់​មួល​កាំ​កូ​ស៊ី​ធី នឹង​បំពាក់​ភ្លើងស្តុប ភ្លើង​សញ្ញា​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្តុ​ប​រង្វង់​មួល​ទួលគោក និង​ស្តុ​ប​នា​ងគ​ង្ហី​ង​ប៉ុន្មាន​ឡើយ ដោយសារតែ​នៅ​ចំណុច​ស្តុ​ប​ទាំងនេះ​មាន​ផ្លូវ​ច្រើន​ត្រូវ​ឆ្លងកាត់ ហើយ​ក្រោយ​ការបំពាក់​ភ្លើងស្តុប សញ្ញា​ចរាចរ​រួចហើយ ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​នេះហើយ​វា នឹង​អាច​ដោះស្រាយ​ចរាចរ​បានល្អ​ប្រសើរ​ជាង​មុន​ជាក់​ជាមិនខាន​ឡើយ​៕​ ​ដោយ​៖​កូ​ឡាប​

×