Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅលើ​ផ្លូវ​ដើរ​បន្ទប់សង្គ្រោះបន្ទាន់ (មានរូប ១៩ សន្លឹក)

អ្នក​ម្ដាយកូន​៦ នៅ ខាន់​សាស (Kansas) អ្នកស្រី Jes Hogan ថ្មីៗ​នេះ បាន​សម្រាល​កូនប្រុស​មួយ តែ​រឿង​ដែល​គួរ​អោយ​ន្ធ​ត់​នោះ​គឺ ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ អ្នកស្រី​បាន​ឈឺពោះ​តាំងតែ​ពី​ផ្ទះ​មក​ម្ល៉េះ គាត់​បាន​ស្រែក​រហូត​តាម​ផ្លូវ​ទៅ​កាន់​ប្ដី​របស់​គាត់​គឺ​លោក Travis ថា “Oh god, he’s here” តែ​ក្នុងពេល​កំពុង​ដើរ​ក្នុង​មន្ទីរពេទ្យ គាត់​ស្រាប់តែ​ឈឺពោះ​កាន់តែខ្លាំង​ទៅៗ ហើយ​បាន​សម្រាល​ភ្លាមៗ នៅ​លើ​ឥដ្ឋ​ផ្លូវ​ដើ​នោះ​តែម្ដង តែ​សំណាង​ហើយ​ដែល​ពេលនោះ​មាន​ប្ដី​នៅ​ជាប់​ជាមួយ ជួយ​ចាប់​ទាន់ បើ​មិន​ដូច្នេះ​ទេ គ្រោះថ្នាក់​និង​អាច​កើតឡើង​ដល់​ទាំង​ម្ដាយ​និង​កូន​។ ដោយ​នៅពេល​ទៅ​ដល់​មន្ទី​រ​ពេទ្យ​ពួកគាត់​មិន​បាន​ឃើញ​សូម្បី​តែ​គិលានុប្បដ្ឋាយិកា មួយ​នាក់ កុំ​និយាយ​ដល់​ពេទ្យ​ទៀត​! រហូតដល់​ពេល​ក្បាល​កូន​លេច​ចេញ​មក​ហើយ​បាន​មាន​អ្នក​មក​ជួយ​។ យើង​ឃើញ​នៅ​ក្នុង​រូប គិលានុប្បដ្ឋាយិកា រត់​ទង្គិច​គ្នា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ក្មេង ហើយ​លោកឪពុក​ក៏​បាន​ជួយ​បង្កើតកូន​ខ្លួន​ផងដែរ ដោយ​ទីបំផុត រឿង​ទាំងអស់​បាន​ក្លាយជា​ភាពកក់ក្ដៅ​មួយ សម្រាប់​គ្រួសារ​មួយ​នេះ​៕​

             

×