ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូចេញពីធ្វើការតាមបណ្តោយផ្លូវ ៥០ ម៉ែត្រខណៈពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅមុខជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៨និង២០នាទីយប់ រវាងរថយន្តនិងម៉ូតូ Today នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យភាគីម៉ូតូ(ស្លាប់) បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាក To day ពណ៌ស មួយគ្រឿងដែលពាក់ផ្លាកលេខ 1HZ 2363 ធ្វើដំណើរចេញពីធ្វើការតាមផ្លូវ ៦០ ម៉ែត្រ ក្នុងទិសដៅពីលិច មកកើតខណៈពេលជិតដល់កន្លែងកើតហេតុ ខាងលើ
ស្រាប់តែលិចមុខរថយន្តម៉ាក pajero sport មួយគ្រឿងទៀតពណ៌ត្រេអ៊ី ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-63 27 ធ្វើដំណើស្របទិសពីខាងក្រោយម៉ូតូជនរងគ្រោះក្នុងទិសដៅពីលិច មកកើត ស្រាប់តែមកដល់ចំណុចកើតហេតុម៉ូតជនរងគ្រោះបម្រុងនិងបទក៏បួងចង្កូតជ្រុលទៅបុកចំពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សពមានឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់ក៏បានទាក់ទងទៅខាងចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តរនិងម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សា មេត