ពងត្រីពិសេសមួយត្រូវបានធ្វើពីពងត្រីភឿកដ៏កម្រ និងប្រឡាក់ជាមួយមាស ២២ការ៉ាត បានក្លាយជាអាហារថ្លៃបំផុតពិភពលោក។
ជាមួយនឹងតម្លៃថ្លៃខ្ពស់កប់ពពក គឺ៣០០.០០០ដុល្លារ ក្នុង១គីឡូក្រាម ពងត្រីប្រឡាក់ “មាសស” ជាអាហារសម្រាប់បម្រើស្រទាប់អ្នកមានកំពូលៗនៅតាមភោជនីយដ្ឋានល្បីឈ្មោះបំផុតពិភពលោក ។
ពងត្រីប្រឡាក់ “មាសស” ឬហៅថា Strottarga Bianco ជាការច្នៃប្រឌិតរបស់ឪពុកកូនជនជាតិអ៊ីតាលីគឺលោក Walter Gruell និងកូនប្រុស Patrick ។ តាម Patrick Strottarga Bianco ត្រូវបានធ្វើពីពងត្រី Sturgeon ពណ៌សភឿកដ៏សែនកម្រ ។ ដើម្បីកែច្នៃ១គីឡូក្រាមពងត្រីប្រឡាក់នេះ ២នាក់ឪពុកកូនត្រូវប្រើប្រាស់ដល់ 5kg ពងត្រី បន្ទាប់មកឆ្អើរឲ្យស្ងួត។
ពងត្រីប្រឡាក់មាសស
ត្រី Sturgeoan ប៉ុន្តែសព្វថ្ងៃពូជត្រីដ៏កម្រនេះហាក់ដូចបានដាច់ពូជនៅ “ស្រុកកំណើត” របស់ខ្លួន ។
មូលហេតុមួយទៀតធ្វើឲ្យពងត្រីមាសសក្លាយជាម្ហូប “កំពូលថ្លៃ” គឺព្រោះតែសត្វត្រីត្រូវបានជ្រើសរើសដើម្បីកែច្នៃជាម្ហូបនេះច្រើនមានអាយុលើសរយឆ្នាំ។
“បិតា” របស់ម្ហូបពងត្រីប្រឡាក់លាយមាសនៅបកស្រាយថា នោះជាម្ហូបដ៏ពិសេសតែ១គ្មាន២ , កម្របំផុតពិភពលោក ព្រោះវាត្រូវបានកែច្នៃនៅប្រទេសអូស្ត្រាលី កន្លែងមានប្រភពទឹកស្អាតហូរពីកំពូលភ្នំដណ្តប់ដោយព្រិល ។
“ក្រោយពេលឆ្អើរស្ងួត ពងត្រីបាត់អស់ ៨០% ទម្ងន់ , យើងយកវាលាយជាមួយមាសទន់ ២២ការ៉ាត់ ថែមមាសបន្តិចក្នុងចំណីអាហារមានប្រសិទ្ធភាពយ៉ាងល្អសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយ” លោក Patrick ឲ្យដឹង ។
ប៉ុន្តែប្រសិនមិនគ្រប់ប្រាក់បរិភោគពងត្រីនេះទេ អ្នកអាចជ្រើសរើសពងត្រីខ្មៅ Caviar ដែលបច្ចុប្បន្នមានតម្លៃប្រមាណ ១០០០-៦០០០ដុល្លារ ក្នុង១គីឡូក្រាម អាស្រ័យតាមគុណភាព កម្រិតធំតូច និងថែមទាំងមានប្រភេទថ្លៃដល់ ១០០០០ដុល្លារ ៕