ភ្នំពេញ÷រថយន្តស៊េរីទំនើបមួយគ្រឿងពាក់ផ្លាកលេខនគរបាលបានបើកទៅបុកទ្រូងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់អស់១កង់ចំណែកឯរថយន្តរងការខូចខាតបាក់កង់មុខខាងឆ្វេងនឹងបែកពោងទាំងសងខាង។
ហេតុការណ៍ដែលកើតឡើងនៅវេលាម៉ោង ១០ និង 00 នាទីយប់ ថ្ងៃចន្ទទី ១៤ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសខាងលើបើករថយន្តស៊េរីទំនើបពាក់ផ្លាកលេខ នគរបាល 2-0660 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកទ្រូងថ្មពុះចែកផ្លូវ បាក់អស់១កង់ ចំណែកឯរថយន្តវិញបាក់កង់ឆ្វេងខាងមុខទាំងស្រុង។ បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នករងរបួសនិងស្លាប់ទេ រងការខូចខាតរថយន្តនិងទ្រូងថ្មពុះចែកផ្លូវអស់១កង់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកដល់រួចក៏ទាក់ទងទៅខាងចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ដទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សាមេត