Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករត់​ផាស​អាប់​ពីរ​នាក់ ចាញ់ល្បិច​ស្រី​ស្អាត លួងលោម​ប្រលោម​ស្នេហ៍ ហៅ​ទៅ​ផឹកស៊ី នាងៗ​បន្លំ​ដាក់​ថ្នាំ​សណ្តំ ដោះយក​ចិញ្ចៀន និង​លុយកាក់ អស់​គ្មាន​សល់​

​កំពង់ឆ្នាំង ៖ បុរស​ពីរ​នាក់​តែមាន​មុខរបរ​ជា​អ្នករកស៊ី​រត់​ផាស​អាប់ ចៃដន្យ​បាន​ជួប​ម៉ូយ ពិសេស​សាសង​ទាក់ទង​ទៅ​ត្រូវដង​ត្រូវផ្លែ បង្កើតបានជា​ភ្លើង​ស្នេហ៍​ផ្លេកបន្ទោរ ឈានទៅដល់​ហៅ​នាង​ចូល​ផឹកស៊ី​ក្នុង​ហាង​មួយ ប៉ុន្តែ​នាង​ជើងល្អ​ប្រុង​ជើងការ​រួចជាស្រេច ដោយបាន​លួច​ដាក់​ថ្នាំ​សណ្តំ​នៅក្នុង​កែវស្រា ឱ្យ​បុរស​ទាំងពីរ​នាក់​ផឹក​រហូតដល់​សន្លប់​បាត់បង់​ស្មារតី ហើយ​ក្រុម​នាង​ទាំងពីរ​នាក់​បាន​ដោះយក​ចិញ្ចៀនមាស 5 ជី និង​លុយ 40 ម៉ឺន​រៀល គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ជនរងគ្រោះ ដេក​សន្លប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០
​នៅក្នុង​ហាង​លក់​គ្រឿងក្លែម យីហោ​ចំណូល​ថ្មី ចំណុច​មុខ​ផ្សារ​ទើប​សង់​ថ្មី ចុង​កោះ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្មាំ​ង​។​

​បុរសរងគ្រោះ​ទាំង ២​នាក់ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ មានមុខរ​បរជា​អ្នករត់​ផា​ស្អាប់​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ២​នាក់ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ស្រី​ស្អាត ២​រូប ហើយក៏​ចរចា​ផ្អែមល្ហែម​អូន​បង​មិន​ដាច់​ពី​មាត់ រួច​បុរស​ទាំង ២​នាក់ ក៏បាន​បបួល​នាងៗ ទៅ​ផឹកស៊ី​បង្កើន​ស្នេហ៍​ឲ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត នៅត្រង់ចំណុច​ទីតាំង​កើតហេតុ​ខាងលើ ដោយ​នាំ​គ្មា​ផឹកស្រា​បៀរ​អស់​ច្រើន​កំប៉ុង មើលមុខ​អូនៗ​កាន់តែ​ស្រស់ស្អាត​ទៅៗ​មួយកម្រិត​ទៀត រហូត​នាងៗ លួច​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​កែវស្រា​ផឹក​សន្លប់​បាត់បង់​ស្មារតី រួច​នាងដៃ​ឆើត​ដោះយក​ចិ​ញ្ជៀ​ន​មួយ​វង់ មាន​ទម្ងន់ ៥​ជី និង​ប្រាក់ ៤០​ម៉ឺន​រៀល ចែក​ជើង​គ្នា​រត់​បាត់ស្រមោល​តែម្ដង​។ លុះ​ព្រលប់​ព្រាលៗ​ឡើង​ម៉ោង​ប្រហែល ៦​ល្ងាច ទើប​ដឹងខ្លួន​ម្នាក់ ប៉ុន្តែ​សួរនាំ​ចេះតែ​គ្រវីក្បាល ដូច​គោ​ត្រូវ​ស្រាំងទិច និង​ម្នាក់ទៀត​ដេក​លង់លក់​ដូច​សាកសព ឃើញ​ដូច្នោះ ម្ចាស់​ហាង​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះមក​ទីតាំង​ខាងលើ ជួយ​អន្តរាគមន៍​និង​ធ្វើការ​ស្រាវជ្រាវ​បន្ដ​។​

​ឲ្យ​តែ​បងៗ​ធ្វើ​តែ​របៀប​នឹង​ប្ត​ពន្ធ​កូន​ចាំ​នៅឯ​ផ្ទះ​ច្បាស់​ស៊ី​សៀង​លេខ​២​ហើយ ឌុប​ភ្ញៀវ​មិនបាន​លុយ​ហើយ ថែមទាំង​ត្រូវ​ភ្ញៀវ​ជា​ស្រីៗ​ទាំងនោះ ប្រើល្បិច​បោក​យកលុយ​លាក់​មាសប្រាក់​អស់ពី​ខ្លួន​ទៀត​៕
​ដោយ ៖ កាំ​ង ពៅ​

×