បាត់ដំបង៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកថវិកានិងសាររំលែកទុក្ខរបស់សម្តេចក្រឡាហោមស ខេង ដើម្បីប្រគល់ជូនគ្រួសារសពចំនួន៨នាក់ និងរបួស៣នាក់ក្នុងឧបទ្ទវហេតុរន្ទះបាញ់ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង។
លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះ ដោយរន្ទះបាញ់នេះ មាន២ករណី ដោយឡែកពីគ្នាក្នុងហេតុការកើតឡើងក្នុងពេលតែមួយ។ ក្នុងនោះគ្រួសារមួយរួមជាមួយមានបងប្អូនសាច់ញាតិដែលមកលេងក្នុងរដូវភ្ឋុំបិណ្យ ខណៈដែលក្រុមគ្រួសាររងគ្រោះ កំពុងតែជួបជុំហូបបាយ២វង់នៅម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗចំនួន៦នាក់ និងរងរបួស៤នាក់។ ក្រោយដឹកទៅដល់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ម្នាក់ទៀត។ កណីទី១នេះគឺបានកើតឡើងក្នុងភូមិធ្មួយ ឃុំព្រែកជីក។ ដោយឡែកករណីទី២គឺ ជនរងគ្រោះម្នាក់ទៀត បានស្លាប់ក្នុងហេតុការរន្ទះបាញ់នៅចំណុចវាលស្រែរហូតដល់ស្អែកឡើង ទើបប្រពន្ធ ប្រទះឃើញប្តីស្លាប់នៅវាលស្រែស្ថិតក្នុងភូមិថ្នំ។ សព ក៏ត្រូវបាននាំយកមកតម្កល់ធ្វើបុណ្យរួមគ្នាក្នុងវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបងជាមួយគ្នា។ សពចំនួន៧នាក់ ត្រូវបានរៀបចំតម្កល់នៅក្នុងវត្តព្រែកជីក និងសពមួយទៀត ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅឯភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អមដំណើរ ឯកឧត្តម ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការមួយចំនួនក្នុងខេត្ត បាននាំយកនូវថវិកានិងសាររំលែកទុក្ខ ចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព ដែលជួបនូវឧបទ្ទវហេតុដ៏អាក្រក់កើតឡើង ដោយសាររន្ទះបាញ់ នៅល្ងាចថ្ងៃទី១៧ខែកញ្ញា២០២០ថ្មីៗ ដែលជាថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ចំនួន១១នាក់(ក្នុងនោះស្លាប់៨នាក់និងរបួស៣នាក់) ដើម្បីចូលរួមជាមួយនិងគ្រួសារសព និងជនរងគ្រោះកាលពីល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០នៅកន្លែង
រៀបចំតម្កល់សពរួមនៅក្នុងវត្តព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង។ ឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំកណៈប្រតិភូខេត្ត រួមមាន៖អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តបានពាំនាំយកនូវថវិការបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបុណ្យសពនិងអ្នករងរបួសដោយសារតែរន្ទះបាញ់(ក្នុងនោះ សពម្នាក់ ទទួលបានថវិកាចំនួន៣លានរៀលនិងអ្នករងរបួសក្នុងម្នាក់ៗ ទទួលបានថវិកា២លានរៀល។ ដោយឡែកក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧ
ត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាចំនួន៤លានរៀល ដើម្បីចូលរួមរៀបចំធ្វើបុណ្យសពរួមគ្នាទៅតាមប្រពៃណី។ ដោយឡែកសាខាកាកបាទក្រហមខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាចំនួន ៥០ម៉ឺនរៀល អង្ករចំនួន១០០គក្រនិងទឹកបរិសុទ្ធវីឃែរ ចំនួន១០កេស នៅក្នុងកម្មវិធីបុណ្យសព។ជាមួយគ្នានេះ ក៏មានការចូលរួមពីបណ្តាមន្ទីរមួយចំនួនដើម្បីឧបត្ថម្ភនៅក្នុងកម្មវិធីបុណ្យសពរួមនេះផងដែរ។
លោក ជា សម្បត្តិ អភិបាលស្រុរុក្ខគីរី បានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះដោយរន្ទះបាញ់នេះ មាន២ករណី ដោយឡែកពីគ្នាគឺក្នុងហេតុការកើតឡើងក្នុងពេលតែមួយរួមមាន ១.ឈ្មោះយ៉ុម ញ៉ិក ភេទប្រុស អាយុ៥៦ឆ្នាំ(ជាម្ចាស់ផ្ទះស្លាប់)។ ទី២.ឈ្មោះ ដាំសុខណា ភេទស្រី អាយុ៥៦ឆ្នាំ (ជាប្រពន្ធស្លាប់)។ ទី៣.ឈ្មោះ យ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ (កូនស្រីបង្កើតនៅភ្នំពេញ ស្លាប់)។ ទី ៤.ឈ្មោះ យ៉ុម រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ (ជាកូនបង្កើតស្លាប់)។ ទី៥. ឈ្មោះ ធី ភេទប្រុស មកពីខេត្តបាត់ដំបង(ស្លាប់)។ ទី៦.ឈ្មោះ អន រិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង(ស្លាប់)។ ទី៧.ឈ្មោះហួត ហុង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅបុស្សដូង(ស្លាប់នៅមន្ទីរពេទ្យ។ ទី៨.ឈ្មោះឡោ វិរៈ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្នំ(ស្លាប់)។ ចំណែកអ្នករងរបួស៣នាក់ទី១.ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅបាត់ដំបង។ទី ២.ឈ្មោះ សើក សារស់ ភេទប្រុស អាយុ ៤១ឆ្នាំ នៅ ខេត្តបាត់ដំបង។ទី៣.ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង៕ ដោយ៖អ៊ុងសារុំ