ប៉ៃលិន៖ គិតមកត្រឹមរសៀលថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឲ្យកម្ពស់ទឹកស្ទឹងប៉ៃលិន ឡើងដល់កម្ពស់១,៨ ម៉ែត្រ ដែលជាធម្មតាទឹកស្ទឹងនេះហូរត្រឹមកម្ពស់ ០,៥ ម៉ែត្រ ប៉ុណ្ណោះ។
តាមរយៈបញ្ហាដូចបានជម្រាបជូនខាងលើនេះ ក្រសួងធនធានទឹកនិងឧតុនិយម សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមដងស្ទឹង ពិសេសបងប្អូនដែលកំពុងលេងទឹកស្ទឹង មេត្តាប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ៕ ដោយ៖ លឹម ហុង