បន្ទាយមានជ័យ ៖ ទំនប់អាងកន្សែងនៅភូមិកណ្តាលឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលពលរដ្ឋបានស្នើសុំជាច្រើនលើកមកហើយៗទន្ទឹងរង់ចាំ បានបើកការដ្ឋានស្ដារនិងជួសជុលឡើងវិញហើយនៅថ្ងៃទី៧ កុម្ភ: ឆ្នាំ២០១៨ ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអួរជ្រៅបាននិយាយថា ៖ ប្រវត្តិទំនប់អាងកន្សែងស្ថិតនៅភូមិកណ្តាលឃុំសឹង្ហស្រុកអូរជ្រៅនេះ ជាអាងឺកដ៏ធំមួយកសាងក្នុងឆ្នាំ១៩៧៨ សម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត តែបានខូចខាតទៅវិញនិងមិនអាចប្រើប្រាសទាញយកផលបានតាំងពីក្រោយឆ្នាំ១៩៧៩ ព្រោះជាតំបន់សមរភូមិសង្គ្រាមប្រទាញប្រទង់រវាងភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរណសិស្សរំដោះប្រជាពលរដ្ឋខ្មែរនៃរដ្ឋាភិបាលចម្រុះត្រីភាគី។
លោកបន្តថា តមក បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានស្នើសុំជាច្រើនលើកនិងទទូចអោយរាជរដ្ឋាភិបាល ក្រសួងធនធានទឹកនិងឧត្តុនិយម អាជ្ញាធរនិងដៃគួអភិវវឌ្ឍន៍នានា ជួយស្តារនិងជួសជុលកែលម្អអាងនេះឡើងវិញ។
តបតាមសំណូមពរនេះ ទើបក្រសួងធនធានទឹកនិងឧតុនិយមនៃរាជរដ្ឋាភិបាលនិងអាជ្ញាធរបាននាំគ្នាបើកការដ្ឋានជួសជុល និងស្តារឡើងវិញអាងនេះដែលមានទំហំ បណ្តោយប្រវែង៣.៩៦០មម៉ែត្រ ទទឹងប្រវែង ១.០០០ម៉ែត្រ កម្ពស់ ៣,៥ ទៅ ៥ម៉ែត្រ មានទំនប់បង្ហៀរ៣០ម មួយកន្លែង សំណង់ទឹកទ្វារ ៣ ចំនួន១កន្លែង សំណង់ទ្វារទឹក១ ចំនួន១កន្លែងនិងជួសជុលសំណង់ចាស់២កន្លែង. អាចផ្ទុកទឹកបាន ៤.០០០.០០០ម៉ែត្រគូប(៤លានម៉ែត្រត្រីគុណ) និងធានាអាចស្រោចស្រពផ្ទៃដីស្រូវនារដូវវស្សានិងស្រូវប្រាំងបានជាង៣.៧៤០ហិចតា ដំណាំរួមផ្សំ និងការប្រើប្រាស់របស់សហគមន៍កសិករចំនួន៣.៤៤២គ្រួសារ ឬមនុស្សរាយ៦.៧៨៨នាក់។
ហើយនៅជំហ៊ានទី២ ក្រសួងធនធានទឹក និងឧត្តុនិយម លើកគម្រោងឆ្នាំ២០១៩ ធ្វើប្រឡាយមេចំនួន៣ខ្សែ និងប្រឡាយរងតភ្ជាប់ទៅកាន់ក្រុងសិរីសោភ័ណ ។
លោក សួន បវរ អភិបាលបន្ទាយមានជ័យបាននិយាយថា : សមិទ្ធផលដែលនឹងកើតចេញក្រោយការបើកការដ្ឋានថ្ងៃនេះជាគម្រោងអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹកនិងប្រើប្រាសថវិការដ្ឋនេះ ពិតជាបានរួមចំណែកក្នុងការចូលរួមធ្វើឱ្យសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសិង្ហ និងឃុំមួយចំនួនទៀត ស្រុកអូរជ្រៅ កាន់តែមានភាពល្អប្រសើរឡើងតាមរយៈការជំរុញលើការងារបង្កបង្កើនផលកសិកម្មពិសេសលើដំណាំស្រូវបានគ្រប់រដូវ។
លោក សួន បវរ និយាយដែរថា សំណង់ធារាសាស្ត្រទំនប់អាងកន្សែង កំពុងធ្វើការសាងសង់ឡើងនេះក៏ដូចសមិទ្ធផលនានាជាច្រើនទៀតរនៅទីនេះ និងនៅទូទាំងប្រទេស កើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេខតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រូ ដែលប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ល្អប្រសើរ ។
លោកក៏បានណែនាំដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ចដែនដីមូលដ្ឋានត្រូវបន្ត ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។ បង្កើនការចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ៕ ដោយ ៖ បន្ទាយ