ព្រះសីហនុ : បុរសជនជាតិម្នាក់ដែលជាបុគ្គលិកកាស៊ីណូខ្សាច់ស បានបើករថយន្តក្នុងល្បឿងលឿនក៏ទៅបុកម៉ូតូ១គ្រឿងចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយបុរសជនជាតិខ្មែរម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងសាលារៀនបឋមឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាតលេខ១ ក្រុងព្រះសីហនុ។
ចំពោះជនជាតិចិនដែលបង្កហេតុនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ចំពោះបុរសម្នាក់ខ្មែរដែលស្លាប់នោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរបង្អែកចំការចេកខេត្តព្រះសីហនុ ដើម្បីស្វែងរកបងប្អូនសាច់ញាតិអោយមកទទួលសាកសព្វយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ចាក់ថាបុរសដែលស្លាប់នេះមិនស្គាល់អត្តសញ្ញាណ ដោយបុរសម្នាក់នេះមានពាក់ខោខ្លីត្រឹមជង្គងពណ៌ឈាមជ្រូក និងពាក់អាវដែខ្លីពណ៌ខៀវ អាយុប្រហែល២០ឆ្នាំជាង ជិះម៉ូតូ១គ្រឿងម៉ាកសងកូរ៉េ ពណ៍ក្រហមគ្មានស្លាក់លេខ។
បច្ចុប្បន្នរថយន្តបង្កហេតុ និងម៉ូតូត្រូវបានសមត្ថកិច្វអូសយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីដោះស្រាយទៅមកផ្លូវច្បាប់៕