Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ ដាក់​ការចោទប្រកាន់ ប្រឆាំង​ទៅលើ​មេដឹកនាំ​បាតុករ​

​ប៉ូលិស​កំពុង​ពិចារណា​លើ​ការចោទប្រកាន់​ជាច្រើន​ករណី ប្រឆាំងនឹង​មេដឹកនាំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​ការប្រមូល​ផ្តុំគ្នា​រយៈពេល​ពីរ​ថ្ងៃ​នៅឯ Sanam Luang ដែល​បាន​ឈានដល់​ការទាមទារ​នូវ​ការធ្វើកំណែទម្រង់​របប​រាជានិយម​។​

​ស្នងការរង​ប៉ូលិស​ទីក្រុង​បាងកក MPB លោក Piya Tawichai កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា មេដឹកនាំ​បាតុកម្ម​អាច​ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន ៣ ពី​ការធ្វើ​បាតុកម្ម ដែល​បានចាប់ផ្តើម​នៅ​សាកលវិទ្យាល័យ Thammasat និង​ផ្លាស់​ទៅ​នៅ Sanam Luang ។​

​លោក​បាន​និយាយថា ពួកគេ​បាន​រំលោភច្បាប់​នៃ​ការប្រមូលផ្តុំ ដោយ​ប្តូរ​ទីតាំង​កន្លែង​ប្រមូលផ្តុំ​ពី​សាកលវិទ្យាល័យ​ទៅ Sanam Luang ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​បាន​ដំឡើង​វត្ថុ​ការពារ​ដោយ​ខុសច្បាប់​។​

​ប៉ូលិស​បាន​និយាយថា ក្រុមអ្នកតវ៉ា​ក៏​អាច​ត្រូវបាន​ចោទប្រកាន់ ពីបទ​លួច​ចូលក្នុង​បរិវេណ​សាកលវិទ្យាល័យ និង​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់ខ្លួន​ផងដែរ ប៉ុន្តែ​អាជ្ញាធរ​មិនអាច​ដេញតាម​ចាប់​នោះទេ រហូត​ទាល់តែ​សាកលវិទ្យាល័យ ដាក់ពាក្យ​បណ្តឹង​។ តំបន់ Sanam Luang គឺ​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​រដ្ឋបាល​ក្រុង​បាងកក (BMA)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Piya បាន​មានប្រសាសន៍ថា ប៉ូលិស​នឹង​សួរ​សាលាក្រុង ថា​តើ​ពួកគេ​នឹង​ចាត់វិធានការ​ប្រឆាំង នឹង​ក្រុមបាតុករ​ដែល​ដឹកនាំ​នោះដែរ​ឬទេ​។ លោក​បាន​បន្ថែមថា មន្ត្រី​ប្រហែល ៤០ នាក់ កំពុង​សិក្សា​ថត​សំឡេង​វាគ្មិន​ទាំងអស់ ដែល​បាន​បង្ហាញខ្លួន​នៅលើ​ឆាក ដើម្បី​រក​ភស្តុតាង​ដែល​អាច​នាំឱ្យមាន​ការចោទប្រកាន់​បន្ថែមទៀត​ប្រឆាំងនឹង​ពួកគេ​។​
​ការតវ៉ា​បានបញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ បន្ទាប់ពី​មេដឹកនាំ​និស្សិត​បាន​ដំឡើង​បន្ទះ​ការពារ​ថ្មី ប្រកាស​អំណាច​ប្រជាជន​នៅ Sanam Luang ហើយ​បានប្រគល់​ញត្តិ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ឯកសិទ្ធិ​តាមរយៈ​ប្រធាន MPB លោក Pakapong Pongpetra នៅ​ខាងក្រៅ​តុលាការ​កំពូល​។ កម្មករ​នៅ​សាលាក្រុង​កំពុង​ពិនិត្យមើល​ការខូចខាត​នៅ Sanam Luang និង​សម្អាត​តំបន់​នោះ​មុនពេល​បើក​វា​សម្រាប់​សាធារណជន​។​

​ប៉ូលិស​កំពុង​ដក​របាំ​ង​ដែល​ដាក់​នៅលើ​ដងផ្លូវ​និង​ប្រឡាយ ដើម្បី​សម្រួល​ដល់ បើកផ្លូវ​ដល់​អ្នកបើក​បរ​យានយន្ត​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង​ឧបនាយករដ្ឋមន្ត្រី​Prawit Wongsuwon ដែល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ នៅក្នុង​បាតុកម្ម​នោះ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមបាតុករ និង​បុគ្គលិក​សន្តិសុខ ដែល​បាន​រក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់ នៅឯ​បាតុកម្ម​ដែល​បានបញ្ចប់​ដោយ​សន្តិវិធី​៕
​ប្រភព​៖ Bangkok Post
​ដោយ​៖CEN​

×