ភ្នំពេញ÷ជនបទេសមួយក្រុម បានជួលទូកទេសចរណ៍មួយឈ្មោះ ថា បាស ឡឺ មេគង្គ ជិះកម្សាន្តលេង តែបណ្តាលឲ្យជនជាតិចិនម្នាក់ធ្លាក់ពីលើទូកចូលទៅក្នុងទន្លេ ដោយមិនទាន់ដឹងស្លាប់ឬរស់ នៅឡើយទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មុខព្រះបរមរាជវាំង ក្នុងទន្លេមេគង្គ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនមួយក្រុម បានមកជួលទូកទេសចរណ៍មួយគ្រឿង ដើម្បីជិះកម្សាន្តលេងនិងផឹកស៊ីសប្បាយនៅលើទូក លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានមកប្រាប់អាជ្ញាធរមានសមត្ថកិច្ចថា មានគ្នាគាត់ម្នាក់បានធ្លាក់ពីលើទូកជាន់ទី២ ចូលទៅក្នុងទឹកទន្លេលិចបាត់ហើយ ដោយមានការភ្ញាក់ផ្អើលបែបនេះ សមត្ថកិច្ចបាននាំគ្នាហៅទូកចាម ដើម្បីមកជួយធ្វើអន្តរាគមន៍ភ្លាម និងរកជនរងគ្រោះតែរកអត់ឃើញជនរងគ្រោះនោះទេ។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ មិនទាន់ដឹងថា បុរសជនជាតិចិននោះ ស្លាប់ឬរស់ នៅឡើយទេ ដោយអាជ្ញាធរកំពុងតាមរកហើយ នៅតែមិនទាន់ឃើញនៅឡើយពេលធ្លាក់នោះ គឺមានការជួយអន្តរាគមន៍ពីអាជ្ញាធរ សមត្ថកិច្ចទាំងយប់ ហើយក៏មិនដឹងពីមូលហេតុច្បាស់ ថាតើជនជាតិចិននោះ គាត់ស្រវឹង ឬដើរភ្លាត់ជើងរអិលធ្លាក់ពីលើទូក ឬដោយមូលហេតុអ្វីផ្សេងពិតប្រាកដនៅឡើនោះទេ ៕ដោយ៖ សា មេត