ភ្នំពេញ៖ ដេនីខ្វាន់ដែលគេស្គាល់ច្បាស់ថាជាតារាសម្តែងស្រីស៊ិចស៊ី ក្រោយស្ងាត់មុខពីសីល្បៈមួយរយៈមក ថ្មីៗនេះស្រាប់តែនាងបានចេញសំណេរមួយយ៉ាងវែងអន្លាយ ដោយឈឺចិត្តស្អិតទ្រូងជំនួសនារីម្នាក់ ដែលត្រូវបានបុរសជាសង្សារវាយធ្វើបាបម្តងហើយម្តងទៀត រហូតបែកមុខបែកមាត់អស់ ហើយចុងក្រោយទើបដាច់ចិត្តប្តឹងប៉ូលិសឱ្យចាប់សង្សារខ្លួន។
ក្នុងសំណេរនោះនាងបានរៀបរាប់ដោយអារម្មណ៍ហាក់ខឹងជំនួសនារីរងគ្រោះថា <<នេះមិនមែនកម្មទេ មកពីងុបងល់ ស្រឡាញ់គេជាងស្រឡាញ់ខ្លួនឯង…មនុស្សប្រុសវាយស្រីគឺវាថោកទាបខ្លាំងណាស់ គេវាយម្តងហើយល្មមភ្ញាក់ខ្លួន ហេតុអីទ្រាំឱ្យគេវ៉ៃច្រើនលើកច្រើនសារម្ល៉េះ? បើមិនស្រឡាញ់ខ្លួនឯងក៏គួរស្រណោះអ្នកម្តាយដែលខំថែតាំងពីកើតមក មិនឱ្យមានសូម្បីតែស្នាមមួយ. សួរថាបើអ្នកម្តាយឃើញគេវាយដំកូនបែបនេះតើអារម្មណ៍គាត់ឈឺចាប់យ៉ាងណា? មនុស្សស្រីយើងត្រូវចាំបើយើងមិនចេះឱ្យតម្លៃនឹងស្រឡាញ់ខ្លួនឯងទេ គ្មាននរណាមកស្រឡាញ់និងឱ្យតម្លៃយើងទេ ល្មមភ្ញាក់ខ្លួននឹងរៀនយល់ឱ្យច្បាស់ថាអ្វីជាស្នេហា អ្វីជាតណ្ហា hmmm>>។
ក្រោយពីឃើញសំណេរនោះហើយក៏មាន Fan របស់នាងជាច្រើនជាពិសេសស្រីៗបានចូលខមិនយល់ស្រប ដោយខ្លះថា ពេញចិត្តស្តូក និងខ្លះថា ឱ្យពិន្ទុ100ចំពោះសំណេររបស់នាង៕ ដោយ ៖ កុលាប ក្រហម