Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ទឹកប្រាក់​ជួញដូរ​សរុប​ក្នុង​ផ្សា​រមូល​ប​ត្រ បាន​កើន​ពីរដង ធៀប​នឹង​ទំហំ​កាលពី​ថ្ងៃ​អង្គារ​មុន​

​ភ្នំពេញ​៖ ក្នុងពេល​ផ្សារ​បិទ​ថ្ងៃនេះ ទំហំ​ទឹកប្រាក់​ជួញដូរ​សរុប​បាន​កើន​ពីរដង ធៀប​នឹង​ទំហំ​កាលពី​ថ្ងៃ​អង្គារ​មុន ដែល​បាន​ឡើងដល់​៣៧១,៩៣​លាន​រៀល​។

​ភាគហ៊ុន PAS បាន​នាំមុខគេ ដោយមាន​ចំណែក​ប្រមាណ​៤០% នៃ​ទំហំ​សរុប និង​ភាគហ៊ុន​បន្ទាប់​គឺ​ABC ដែលមាន​ចំណែក​ប្រហែល​៣៥%​ផងដែរ​។

​ផ្ទុយទៅវិញ ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. បាន​ធ្លាក់​ចុះមក​ត្រឹម​៦៦០,៩២​ពិន្ទុ ដែលមាន​កម្រិត​ទាប​ជាង​ថ្ងៃ​អង្គារ​មុន​០,១២%​។ ក្នុងចំណោម​ភាគហ៊ុន​ជួញដូរ​ទាំង​៧ មានតែ​ភាគហ៊ុន​GTI និង​ABC ដែលមាន​ថ្លៃ​ឡើងដល់​៣.៣៩០​រៀល និង​១៧.៣៤០​រៀល​។ ខណៈដែល​ភាគហ៊ុន​PWSA និង​PEPC នៅ​រក្សា​លំនឹង​ថេរ​ដដែល ភាគហ៊ុន​PPAP PPSP និង​PAS បាន​ធ្លាក់​ចុះមក​ត្រឹម​១១.៥០០​រៀល ២.២៩០​រៀល និង​១៤.០០០​រៀល​៕
​ដោយ​៖CEN​

×