Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត AIA ប្រចាំ​ប្រទេស​សិង្ហ​បុរី សន្យាថា​នឹង​បង្កើត​ឱកាស​ការងារ​ដល់ ៥០០​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្មីៗ​

​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត AIA ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​សន្យាថា​នឹង​បង្កើត​ឱកាស​ការងារ​ដល់ ៥០០ សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្មីៗ និង​អ្នកស្វែងរក​ការងារ​ពាក់កណ្តាល​អាជីព ដើម្បី​ជួយ​ទប់ស្កាត់​នៃ​ការកើនឡើង​អត្រា​អត់​ការងារ​ធ្វើ ក្នុងអំឡុងពេល​កូ​វីដ​១៩​។​

​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​ជោគជ័យ នឹង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​រយៈពេល ១០ ខែ​ដំបូង ដើម្បី​បញ្ជាក់ថា​មាន​វិ​ញ្ញាប​ន​ប័ត្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​វិនិយោគ​។ បេក្ខជន​នីមួយៗ​ត្រូវបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចន្លោះ​ពី ២,០០០ ដុល្លារ​ទៅ ៥,០០០ ដុល្លារ​សិង្ហ​បុរី​ក្នុង​មួយខែ ជាមួយនឹង​ប្រាក់រង្វាន់ នឹង​ត្រូវបាន​ផ្តល់ជូន​នៅពេល​បញ្ចប់​នូវ​វគ្គ​បណ្តុះបណ្តាល​មួយចំនួន​។​

​លោកស្រី Wong Sze Keed នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AIA ប្រចាំ​ប្រទេស​សិង្ហ​បុរី បាន​មានប្រសាសន៍​
​ថា​នៅពេលដែល​មនុស្ស​ជាច្រើន រង​ផលប៉ះពាល់​ដោយសារ​ការបញ្ឈប់​ពី​ការងារ ឬ​កំពុង​ស្វែងរក​ការងារ​ធ្វើ​វា​ចាំបាច់​ណាស់ ដែល​យើង​គាំទ្រ​ប្រជាជន​សិង្ហ​បុរី និង​អ្នករស់នៅ​ជា​អចិន្ត្រៃយ៍​ដោយ​បង្កើត​ឱកាស​ការងារ ប្រកបដោយ​និរន្តរភាព​និង​រយៈពេល​វែង​” ។

​លោកស្រី​បាន​បន្ថែមថា​៖“ គម្រោង​អាជីព​ហិរញ្ញវត្ថុ AIA ២០២០ បំពាក់​ជំនាញ​និង​ចំណេះដឹង​ហិរញ្ញវត្ថុ ដល់​បុគ្គលិក​នីមួយៗ​ជា​ចាំបាច់ ដើម្បី​បន្ត​អាជីព​ថ្មី​ក្នុង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​”​។ គម្រោង​នេះ គឺជា​កិច្ចសហការ​រវាង AIA សិង្ហ​បុរី​និង​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ AIA​។​

​គំនិត​ផ្តួចផ្តើម​ជ្រើសរើស​បុគ្គលិក​របស់ AIA សិង្ហ​បុរី​កើតឡើង នៃ​ការកាត់បន្ថយ​បុគ្គលិក និង​ភាព​អត់​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​សឹង្ហ​បូរី ដោយសារ​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ​កំពុង​បន្ត​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ នៅ​ប្រទេស​សាំង​ហ្គា​ពួរ ការកាត់បន្ថយ​បុគ្គលិក​បាន​កើនឡើង ស្រប​នឹង​អត្រា​គ្មាន​ការងារ​ធ្វើ​។ នៅក្នុង​ខែមិថុនា​ប្រជាជន ៨៩.៧០០ នាក់​គ្មាន​ការងារ​ធ្វើ​បើ​ប្រៀបធៀប​នឹង ៧៦.២០០ នាក់​នៅក្នុង​ខែមីនា​។ អ​តា​អត់​ការងារ​ធ្វើបាន​កើនឡើង​យ៉ាងខ្លាំង​ជាង ១១.៣៥០ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដោយ​កើន​លើស​ចំនួន ១០.១២០ ដែល​ត្រូវបាន​កត់ត្រា​ក្នុងអំឡុងពេល​ជំងឺ SARS៕
​ប្រភព​៖ CNA
​ដោយ​៖CEN​

×