ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តស៊េរីទំនើប ខណៈពេលមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាម។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃអង្គារទី ២២ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q 0320 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ជិតមកដល់ចំណុចកើតហេតុ គេឃើញរថយន្តមួយគ្រឿងទៀតម៉ាក lexus RX330 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BA 8757 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តរងការខូចខាតផ្ទៃចំហៀងខាងឆ្វេងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញ ចុះមកដល់រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត