Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​របស់​ជប៉ុន យ៉ាម៉ា​តុ ហ្គ្រី​ន នឹង​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ក្លាយទៅជា​ក​សិ​ទេសចរណ៍ តាមរយៈ​គម្រោង​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង (Green Belt)

​ភ្នំពេញ​៖ ក្រុមហ៊ុន​ជប៉ុន យ៉ាម៉ា​តុ ហ្គ្រី​ន ល្បីល្បាញ​ខាង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ បានលើកឡើង​ពី​គោលបំណង​របស់ខ្លួន ដើម្បី​ស្នើសុំ​កិច្ចសហការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង (Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍ សង្គម និង​សេដ្ឋកិច្ច​។​

​ការលើកឡើង​នេះ ធ្វើឡើង​នាឱកាស​ដែល លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៊ី​តុ (Nabeshima Katsuhito) អគ្គនាយក​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន បាន​ដឹកនាំ​គណៈប្រតិភូ​ជប៉ុន ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៉ី​តុ បាន​ឲ្យ​ដឹងថា តាមរយៈ​គម្រោង​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង​(Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍​នេះ ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន នឹងធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ក្លាយទៅជា «​ក​សិ​ទេសចរណ៍​» ឬ​ទេសចរណ៍​ជនបទ ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទទួលទាន​អាហារ ដែលមាន​ស្រាប់​នៅតាម​តំបន់​ទេសចរណ៍​នីមួយៗ ប្រកបដោយ​សុវត្ថិភាព​។ ម្យ៉ាងទៀត ភ្ញៀវទេសចរ​ក៏​អាច​ចូលរួម​ទស្សនា​បច្ចេកទេស​នៃ​ការដាំដុះ និង​ការថែទាំ​ដំណាំ បាន​ដោយផ្ទាល់​ឯង​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ពី​សក្ដានុពល​ដ៏​សម្បូរបែប របស់​ប្រទេស​កម្ពុជា ដែល​អំណោយផល​ដល់​ការវិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​គឺ​វិស័យ​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ ក៏ដូចជា​ទេសចរណ៍​ជនបទ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ វិស័យ​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ កំពុង​ត្រូវបាន​សកលលោក​យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​យ៉ាងខ្លាំង​។
​គម្រោង​អភិវឌ្ឍន៍​វិស័យ​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ ក៏ដូចជា​ទេសចរណ៍​ជនបទ​នេះ និង​នាំមក​នូវ​ផលចំណេញ​ដល់​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន​ដែល​បាន​ចំណាយ​ទុនវិនិយោគ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន បាននិងកំពុង​ទទួល​ភាពជោគជ័យ ក្នុងការ​អភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍ និង​វិស័យ​អេកូ​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​។ ដោយសារ​កត្តា​នេះហើយ ទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន មាន​គម្រោង​អភិវឌ្ឍន៍​ថ្មី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ខ្សែ​ក្រវាត់បៃតង​(Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍​នេះឯង​៕
​ដោយ​៖CEN


×