ភ្នំពេញ៖ កញ្ញារ៉ូស ដែលគេស្គាល់តាមរយៈរឿងអាស្រូវថត MV ស៊ិចស៊ី និងចុងក្រោយផ្ទុះរឿងស្តីឲ្យស្ត្រីម្នាក់ ថាមិនស្គាល់ខ្លួនដូចមិនស្គាល់វិមានឯករាជ្យនោះ ឥឡូវនេះឆេះដុំសាជាថ្មីស្ទើរឈប់ឡាយពាក់កណ្តាលទី ដោយសារខឹងក្មេងម្នាក់ដែលខំមិនថាឲ្យខ្លួនមុខដូចគុកព្រៃស។
ក្នុងវីដេអូឡាយដែលត្រូវបានគេយកមក Troll កាលពីពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា កញ្ញារ៉ូសបានក្តៅស្លឹកត្រចៀកជាខ្លាំង ញញឹមលែងសម ទោះត្រូវលោក អ៊ឹម ជីវ៉ា និងពិធីការិនី២នាក់ទៀត ព្យាយាមជួយនិយាយថា ជាការខំមិនលេងសើចក៏ដោយក៏នាងមិនអស់ចិត្តនិងតបតទៅវិញថា ខ្លួនរៀនចេះដឹងប៉ុណ្ណឹងដែរ មិនមែនល្ងង់មិនដឹងថាពាក្យណាលេងពាក្យណាមែននោះទេ គ្រាន់តែពេលខ្លះនាងធ្វើភ្លើ។ ហើយការខំមិនបែបនេះ ហាក់បីដូចជាក្មេងអត់បានរៀនសូត្រ អត់ចេះអក្សរ ព្រោះបើមនុស្សរៀនចេះដឹងមិនខំមិនឆ្គួតៗអ៊ីចឹងទេ៕ ដោយ៖ កូលាប ក្រហម