ពោធិ៍សាត់ ៖ បើតាមការផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុក Kroko ក្រគរ ជួយ ក្រគរ បានឲ្យដឹងថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យដំណើរការដោយភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។
ប្រភពដដែល បានបន្តថា នេះជាអនុភាពថ្មីក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាត ដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២។ នៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច ៤៥០ មេហ្កាវ៉ាត់៕ ដោយ៖កូឡាប