បាត់ដំបង៖លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរង ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលបាត់ដំបង និង តម្លើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ត្រី ជំនួសឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូលនិវត្តន៍ និងទទួលបានការតែងតាំងពីព្រះករុណាព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ពិធីប្រកាសនិងតម្លើងឋានន្តរសក្តិនេះ បានធ្វើឡើងកាលពីនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង៕ ដោយ៖អ៊ុងសារុំ