បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនបុរស២នាក់ ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៥ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួន ទី១ ឈ្មោះផៃ ផុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះចាន់ សីហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអំបែងថ្ងៃ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៥ថង់ សម្ភារពាក់ព័ន្ធមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពី ម៉ោង៩និង៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រុមទី៨ ភូមិអំបែងថ្ងៃ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ