Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជា​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ឥឡូវនេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​

​ភ្នំពេញ​៖ ធនាគារ ជីប ម៉ុង កំពុង​កសាង​ប្រព័ន្ធ Eco-system របស់ខ្លួន​ឲ្យ​បាន​រឹងមាំ ពេញលេញ និង​កាន់តែ​ខិត​ទៅជិត​អតិថិជន ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​អតិថិជន ក្នុងការ​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ ដូចជា បើក​ប្រាក់ខែ ដាក់​ប្រាក់ ដក​ប្រាក់ បញ្ចូល​កាត​ទូរស័ព្ទ និង ទូទាត់​វិក្កយបត្រ​ផ្សេងៗ ។​

​លើសពីនេះ ធនាគារ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​ភ្នាក់ងារ​របស់ខ្លួន ដូច្នេះ​សម្រាប់​អាជីវករ ឬ​ពាណិជ្ជករ ដែលមាន​បំណង​ចង់​បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ខ្លួន ព្រមទាំង​ទទួលបាន​ការផ្តល់ជូន​យ៉ាងច្រើន​សម្បូរបែប​ទាំងនោះ លោកអ្នក​អាច​ចុះឈ្មោះ​ដើម្បី​ក្លាយជា​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ។

​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន ដែល​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង នឹង​ទទួលបាន​រួមមាន​៖ ការដំឡើង​ស្លាក​យីហោ និង​សម្ភារ​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃ​, ទឹកប្រាក់​លើកទឹកចិត្ត​លើ​ទុនបម្រុង​ប្រតិបត្តិការ , ទទួលបាន​កម្រៃជើងសា​រ​ពី​ការធ្វើ​ប្រតិបត្តិ​ការជូន​អតិថិជន​, ទទួលបាន​ម៉ាស៊ីន POS ដោយ​ឥតគិតថ្លៃ​, ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ​, និង អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​

​អាជីវករ ឬ​ពាណិជ្ជករ​ដែលមាន​ចំណាប់អារម្មណ៍​ក្លាយជា​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង អាចទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 081/066 811 911 ឬ​អញ្ជើញ​ទៅ​សាកសួរ​នៅ​គ្រប់​សាខា​របស់​ធនាគារ ជីប ម៉ុង ណាមួយ​ដែល​នៅក្បែរ​លោកអ្នក​ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​។ ធនាគារ ជីប ម៉ុង រក្សា​សិទ្ធិ​ក្នុងការ​ផ្លាស់ប្តូរ និង​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​៕
​ដោយ​៖CEN


×