Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា ឆ្លុះ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​

​ភ្នំពេញ ​៖​ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានចាត់ទុក​ព្រឹត្តិការណ៍​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា គឺជា​វឌ្ឍនភាព​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​ជា​ការបង្ហាញ​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការបើកចំហរ​ទីផ្សារ​ច័ន្ទ​ន៍​ក្រឹ​ស្នា និង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា តាម​បច្ចេកវិទ្យា​ទំនើប និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ក្រឹ​ស្នារ​វាង​ក្រុមហ៊ុន​កម្ពុជា​-​ថៃ ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សណ្ឋា​សូ​ហ្វីតែ​ល​ភូគី​ត្រា រាជធានី​ភ្នំពេញ ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នាដំ​បូង​គេ​នេះ នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹមចន្ទន៍​គ្រឹ​ស្នា​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាមួយ​រាជរដ្ឋាភិបាល​។ លើសពីនេះ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​រួមចំណែក​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ព្រមទាំង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៏ ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​ទាំង​បច្ចុប្បន្ន និង​អនាគត​។​

“​ពាណិជ្ជកម្ម​ច័ន្ទ​ន៍​ក្រឹ​ស្នា មាន​នៅ​កម្ពុជា​តាំងពី​សម័យ​បុរាណ ហើយ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​អារ៉ាប់​។ បច្ចុប្បន្ន កម្ពុជា​មាន​ដើម​ច័ន្ទ​ន៍​ក្រឹ​ស្នា​ប្រមាណ​ជាង ១​លាន​ដើម ហើយ​ផលិតផល​ដែល​ចម្រាញ់​ចេញ​ពី​រោងចក្រ​ថ្ងៃនេះ នឹង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​” លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

“​ក្រៅ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ជាមួយ​ថ្នាំ​វ៉ាក់សាំង ដើម្បី​ធ្វើឲ្យ​ដើម​ច័ន្ទន៍​ក្រឹ​ស្នាមា​ន​គុណភាព ក្រុមហ៊ុន​នឹង​ពង្រីក​ការនាំចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ​ផងដែរ​” លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្ថែម​។​

​សូម​បញ្ជ​ក់ថា តាមរយៈ​អនុស្សរណៈ​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​ច័ន្ទ​ន៍​ក្រឹ​ស្នា ដែល​បាន​ចុះហត្ថលេខា​ថ្ងៃ​នេះ ក្រុមហ៊ុន​ធូប​ច័ន្ទ​ន៍​ក្រឹ​ស្នា​ខ្មែរ និង​ក្រុមហ៊ុន First Capital Global (FCG) នៅក្នុង​ប្រទេស​ថៃ នឹង​សហការ​ពង្រឹងគុណភាព ព្រមទាំង​បង្កើត​រាល់​គម្រោង​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្លឹម​ច័ន្ទគ្រឹ​ស្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំង​ពីរ គ្រោង​នឹង​ដាក់​បញ្ចូល​ខ្លឹម​ច័ន្ទ​ន៍​គ្រឹះ​ស្នា​ប្រហែល ១​លាន​ដើម សម្រាប់​ដំណាក់កាល​ទី​១ ដែល​មាន​រយៈពេល ៩​ខែ ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នាដែ​ល​មាន​គុណភាព​ខ្ពស់ សំដៅ​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​ផលិត​ប្រេង​ច័ន្ទ​ន៍​ក្រឹ​ស្នា​ដ៏​ល្បីល្បាញ នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×