Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិទ្យាសាស្ត្រ​កាន់តែ​ទំនើប ការកែ​ស​ម្ភ​ស្ស​កាន់តែ​គួរឱ្យខ្លាច​

​ស្របពេល​វិទ្យាសាស្ត្រ​កាន់តែ​ទំនើប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការកែ​ស​ម្ភ​ស្ស ដើម្បីឱ្យ​រូបរាង​មុខមាត់​កាន់តែ​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ កាន់តែ​គួរឱ្យខ្លាច​។​

​ជាការ​កត់សម្គាល់​តាំងពី​ជំនាន់​មុន រហូតមកដល់​ពេលបច្ចុប្បន្ន ស្ត្រី​គឺជា​ភេទ​ដែល​យកចិត្តទុកដាក់​លើ​រឿង​សម្រស់ របស់ខ្លួន​ច្រើនជាង​បុរស ហើយ​តែងតែ​រិះរក​វិធីសាស្ត្រ​ជាច្រើន ទាំង​ឱសថ និង​ផ្នែក​វិទ្យាសាស្ត្រ​ផ្សេងៗ ដើម្បី​ថែរក្សា​សម្រស់ និង​ពន្យារ​ភាព​ចាស់​ជ្រីវជ្រួញ​។ ជាក់ស្តែង​បច្ចុប្បន្ននេះ ស្ត្រី​ដែលមាន​ជីវភាព​ធូ​ធារ​ជាច្រើន ទូទាំង​ពិភពលោក មិន​ត្រឹមតែ​ហ៊ាន​ចំណាយលុយ មិន​កំណត់​លើ​គ្រឿងសម្អាង​ប៉ុណ្ណោះ​ទេ សូម្បីតែ​ត្រូវ​ឆ្លងកាត់​មុខកាំបិត​វះកាត់ និង​ការឈឺចាប់​ក៏​សុខចិត្ត​ដែរ ឱ្យតែ​ទទួលបាន​ភាពស្រស់ស្អាត​ដូចដែល​ខ្លួន​ប្រាថ្នា​។

​តួយ៉ាង​ដូចជា​ស្ត្រី​មួយចំនួន ក្នុង​រូប​ខាងក្រោម​នេះ​អីចឹង ពួកនាង​ពិត​ជាមាន​ភាពក្លាហាន ក្នុងការ​កែស​ម្ភ​ស្ស​មែនទែន បើទោះបីជា​ត្រូវ​រង​មុខកាំបិទ​ស្ទើរ​សុះសាច់​មុខ ហើម និង​ជាំ​ក៏ដោយ​៕ ដោយ​៖ កូ​លាប ក្រហម​


×