ក្រុមប្រមាញ់បក្សី ពិសេសទាព្រៃ នៅ Easton រដ្ឋ Pennsylvania, អាមេរិក របស់លោក Robert Meilhammer អាយុ ៥១ឆ្នាំ និងគូកន ពិតជាកត់ត្រាទុកនូវរឿង “សើចលែងសម” មួយ គឺសមាជិកក្រុមម្នាក់បានបាញ់ទម្លាក់ទាព្រៃលើអាកាស តែចៃដន្យវាបានធ្លាក់ចំក្បាលរបស់ Meilhammer ។
ទាព្រៃនេះ បានត្រូវគ្រាប់ហើយសំយ៉ុងក្បាលធ្លាក់ចុះពីកម្ពស់ប្រមាណ 27m ក្នុងអំឡុងពេល ៣ វិនាទី ប៉ុណ្ណោះ។ វាមានទំហំប៉ុនមាន់គក។ ការប៉ះទង្គិចពិតជាខ្លាំង ព្រោះបានធ្វើឲ្យ Meilhammer សម្លប់ របួសធ្ងន់នៅក្បាល់ ហើយបាកធ្មេញអស់ ២។
ភ្នាក់ងារសង្គ្រោះបានបញ្ជូន Meilhammer ទៅកាន់មន្ទីរពេទញយ។ ក្រុមគ្រូពេទ្យឲ្យដឹងថា ឥឡូវគាត់ធូស្រាលវិញហើយ ហើយបានចេញពីមន្ទីរពេទ្យក្នុងរយៈពេលមួយខ្លីទៀតបាន។
នោះត្រង់ថា ពុំដឹងក្រោយពេលសះស្បើយ គាត់ហ៊ានប្រមាញ់ទាព្រៃទៀតដែរឬទេ? ៕ ពាយ័ព្យ