Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្ការ​បញ្ឈប់​គម្រោង​ផ្លូវដែក​ធុន​ស្រាល ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ជប៉ុន​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​ភ្លាមៗ​

​ប្រធានាធិបតី​ស្រីលង្ការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែកញ្ញា បាន​បញ្ជា​ឱ្យ​បញ្ឈប់​គម្រោង​ផ្លូវដែក​ធុន​ស្រាល ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ជប៉ុន​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​ភ្លាមៗ ដោយ​និយាយថា វា​មិនមែនជា​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព សម្រាប់​ទីក្រុង​កូឡុំបូ ដែល​កំពុង​កកស្ទះ​នោះទេ​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្រោម​រដ្ឋាភិបាល​មុន គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់​មូលនិធិ ដោយ​បរទេស​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ស្រីលង្កា ហើយ​ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​មួយ​បង្ហាញថា ប្រទេស​កោះ​មួយ​នេះ អាច​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ប្រទេស​ចិន​។​

​ប្រធានាធិបតី​ស្រីលង្កា PB Jayasundara ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ បាន​និយាយ​នៅក្នុង​លិខិត​មួយ ដែល​ផ្ញើ​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​ថា ត្រូវ​បញ្ឈប់​គម្រោង​នេះ និង​បិទ​ការិយាល័យ​គម្រោង​នេះ​ភ្លាមៗ​។
​ដោយឡែក​មិនមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ទេ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ប្រចាំ​ប្រទេស​ស្រីលង្ការ ដែល​កាលពី​ខែមីនា​ឆ្នាំមុន ជប៉ុន​បានផ្តល់​ប្រាក់កម្ចី ៣០ ពាន់​លាន​យ៉េន (២៨៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ដំណាក់កាល​ទី ១ នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​ធុន​ស្រាល (LRT) ។​
​ប្រាក់កម្ចី​ជប៉ុន​មាន​អត្រា​ការប្រាក់ ០,១ ភាគរយ​ហើយ​អាច​សង​ក្នុង​រយៈពេល ៤០ ឆ្នាំ​ជាមួយនឹង​រយៈពេល​អនុ​គ្រោះ ១២ ឆ្នាំ​។
​ប្រទេស​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន ដល់​ផ្នែក​ផ្លូវ​ល្បឿន​លឿន​ថ្មីៗ និង​ជា​ស្ពាន​សំខាន់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​និង​ក្រៅ​រាជធានី​។​
​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី Mahinda Rajapaksa ដែលជា​បងប្រុស​របស់​ប្រធានាធិបតី​ស្រីលង្កា បាន​ខ្ចីប្រាក់​រាប់ពាន់​លាន​ដុល្លារ ពី​ប្រទេស​ចិន សម្រាប់​គម្រោង​ដែល​រួមមាន​កំពង់ផែ ផ្លូវ​ហាយ​វេ និង​ផ្លូវដែក​។ កម្ចី​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឲ្យ​ប្រទេសមួយ​នេះ ប្រឈមមុខ​នឹង​បំណុល​ដ៏​ច្រើន ជាពិសេស​ប្រទេស​ចិន ដែល​ធ្វើឱ្យមាន​ការភ័យខ្លាច ចំពោះ​មេ​ខ្សែក្រវ៉ាត់​និង​ផ្លូវ របស់​ទីក្រុង​ប៉េកាំង​សម្រាប់​
​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរទេស​។ ដោយ​មិនអាច​សង​ប្រាក់កម្ចី​របស់ខ្លួន​បានទេ ពេលនោះ​រដ្ឋាភិបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាន​ជួល​កំពង់ផែ ដែល​សាងសង់​នៅ​ប្រទេស​ចិន​នៅ Hambantota នៅ​ភាគខាងត្បូង​កោះ​នេះ ទៅឱ្យ​ក្រុមហ៊ុន​ប៉េកាំង​ក្នុងតម្លៃ ១,១២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ៕

ប្រភព​៖ Reuters
​ដោយ​៖CEN​

×