ភ្នំពេញ៖ តារាសម្តែងភាពយន្ត និងMV លោក អេត វីន កាលពីថ្ងៃម្សិលមិញ បានបញ្ចេញសារយ៉ាងមានអត្ថន័យមួយឃ្លា ទៅកាន់គូរស្នេហ៍របស់លោក ដែលអ្នកលេងបណ្តាញសង្គមភាគច្រើនស្គាល់ច្បាស់ថា ជាម៉េម៉ាយមានហ៊ុងស៊ុយអតីតប្រពន្ធម្ចាស់ផលិតកម្ម LD។
ក្នុងសំណេរយ៉ាងមានអត្ថន័យនោះបានរៀបរាប់ថា “គ្មានមនុស្សប្រុសណាចង់ចាញ់អ្នកដទៃដោយងាយៗនោះទេ ទាល់តែគាត់គិតច្បាស់ថា “គឺមនុស្សស្រីម្នាក់ហ្នឹងហើយ” ដែលគាត់ស្រឡាញ់ពិតប្រាកដ ទើបគាត់សម្រេចចិត្តកែប្រែខ្លួនគាត់ ដើម្បីម្នាក់នោះម្ដងបន្តិចៗ, ហើយបើសុខៗអ្នកចង់សុំឲ្យគាត់កែ ទាល់យូរដាច់ខាតគឺគាត់មិនកែឡើយ តែបើអ្នកយកការស្រឡាញ់ច្បាស់លាស់របស់អ្នកមានចំពោះគាត់ មានរឿងអីដែលគាត់ធ្វើមិនបាន ព្រោះថាបើគាត់ស្រឡាញ់អ្នកណាពិតប្រាកដហើយ គាត់នឹងកែដោយខ្លួនឯងដោយមិនចាំបាច់អ្នកបញ្ជា Panhchaka June”។
ចំណែកសមីខ្លួនខាងស្រីក៏បានតបជាភាសាអង់គ្លេសវិញថា “ជោគជ័យធំរបស់ខ្ញុំគឺផ្លាស់ប្តូរបុរសអាក្រក់ម្នាក់នេះឲ្យទៅជាល្អ អ្នកណាមិនដឹងថា មនុស្សម្នាក់នេះធ្លាប់ស្រីច្រើន ផឹកស៊ី ខិលខូច……តែវត្តមានខ្ញុំបានឲ្យគាត់ទៅជាមនុស្សថ្មី ដែលអាចនិយាយបានថា Perfect សូម្បីតែចេញពីធ្វើការក៏ប្រញ៉ាប់មកផ្ទះវិញ ដើម្បីដាំទឹកខ្ញីឲ្យនាងផឹកស្ទើររាល់ថ្ងៃ”។
បន្ទាប់ពីបង្ហោះសារនោះទៅក្នុងបណ្តាញសង្គម ក៏មានហ្វេនជាច្រើនចូលមកSHARE បន្តដោយនិយាយបន្ថែមថា “កុំចាំបាច់ទាមទារឲ្យគេកែប្រែដើម្បីយើង តែគេនិងកែប្រែដោយខ្លួនឯង បើសិនគេច្បាស់លាស់ថានិងស្រឡាញ់យើង សរុបសេចក្ដីមកក្ដីស្រឡាញ់ពិតប្រាកដ មិនមែនលេងសើច និងឲ្យធ្វើយើងអាចកែប្រែគ្រប់យ៉ាង ដើម្បីអាចសម្របខ្លួនឲ្យត្រូវគ្នា អាចស្រឡាញ់គ្នា និងមិនសូវឈ្លោះគ្នា ”៕ ដោយ៖ កូលាប ក្រហម