Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជួសជុល​ប្រាសាទភ្នំបាខែង មាន​មោទនភាព ចំពោះ​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទ​

​សៀមរាប​៖ ក្រោម​ស្នាដៃ​ជួសជុល​ដោយ​កូន​ខ្មែរ​និង​បរទេស​ក្នុងការ​អភិរក្ស​ប្រាសាទភ្នំបាខែង​ឱ្យ​ផុតពី​គ្រោះថ្នាក់ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monument Fund) តាំងពី​ឆ្នាំ​២០០៧ បានធ្វើការ​អភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយ​ប្រែ​ស្ថានភាព​ពី​ចាស់​ទ្រុឌទ្រោម បាក់បែក មកជា​សំណង់​ប្រាសាទ​ដែលមាន​ភាពរឹងមាំ សោភ័ណភាព​ស្អាត និង​ទាក់ទាញ​ទេសចរ​។​

​លោក ឈឹម សុខា អ្នកជំនាញ​ជួសជុល​ប្រាសាទ​បាន​ចូល​បម្រើ​ការងារ​ផ្នែក​អភិរក្ស​តាំង​ឆ្នាំ​២០០១ បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​សមិទ្ធ ផល​ការងារ​ដែល​សម្រេចបាន​ក្នុងការ​ជួសជុល​ប្រាសាទភ្នំ បាខែង​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​។​

លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បានធ្វើការ​ជួសជុល​មរ​តក​ដូនតា​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។ យើងខ្ញុំ​ធ្វើការ​បម្រើ​អង្គរ​ដោយស្មោះ ត្រង់ ដោយ​កម្លាំង​ញើស​ឈាម ធ្វើការ​ទាំង​ក្តៅ ទាំង​ភ្លៀង ជួប​ការលំបាក​ជាច្រើន សូម្បី​ថ្ម បាយក្រៀម​ក៏​រុញ​ឡើង ថ្ម​នៅតែ​ដាប់ ធ្វើការ​បែក​ដៃ​បែក​ជើង ហូរ​ញើស​ជោក​ខ្លួន​ជា មួយ​បរទេស​ដើម្បី​តែ​ភាពរឹងមាំ​របស់​ប្រាសាទ​។ ដូច្នេះ សូម​បងប្អូន​ជួយ​ស្រឡាញ់​វត្ថុ បុរាណ​និង​បេតិកភណ្ឌ​របស់​យើង​ឡើងវិញ​។ យើងខ្ញុំ​ស្រឡាញ់​បេតិកភណ្ឌ​ដូនតា​ណាស់​»​។​

​លោកស្រី Ginevra Baotto ប្រធាន​គម្រោង​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា WMF មាន​ការិយាល័យ​នៅ ខេត្ត សៀមរាប​ក្នុង​ឆ្នាំ​១៩៩២ បាន​ជួសជុល​ប្រាសាទព្រះខ័ន តា​សោម អង្គរវត្ត និង​បច្ចុប្បន្ន​នៅ​ភ្នំ​បាខែង​។ យើង​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែល​ផ្តោតលើ​ការអភិរក្ស​សមិទ្ធផល​ស្ថាបត្យកម្ម​ពិភពលោក តាម រយៈ​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ដែល​នៅ​ជុំវិញ​បុរាណ​ដ្ឋា​ន ដែល​នឹង​ក្លាយជា​អ្នក ជំនាន់​ថ្មី​បន្ត​ថែ រក្សា​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា ដោយ​ខ្លួនឯង​នា​អនាគត​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​តាម​ស្តង់ដារ​។​

​លោកស្រី Ginevra បន្តថា «​ខ្ញុំ​រីករាយ​ដែល​បានឃើញ​ការខិតខំ​របស់​ពួកគេ​នៅក្នុង​រឿង​កិច្ចការ​អភិរក្ស តាមរយៈ​គំនិត​ផ្តួចផ្តើម​និង​ការប្រាស្រ័យ​ទាក់ទង​ផ្សេងៗ​។ លោកស្រី​បន្ថែមថា ក្រុមការងារ​អន្តរជាតិ​ទាំង អស់​ដែល​ធ្វើការ​នៅ​តំបន់​អង្គរ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង ធ្វើការ​ជាមួយ​គោលដៅ​រួមគ្នា ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា តាមរយៈ​ការថែរក្សា​មរតក​របស់ខ្លួន តាមរយៈ​ការផ្តល់​ជំនាញ​ថ្មីៗ និង​ឱកាស​ការងារ​មាន​ស្ថេរភាព ដើម្បី​រួមចំណែក​ដល់​ការរក្សា​សន្តិភាព ស្ថិរភាព ទំនុកចិត្ត និង​ការយល់ដឹង​អំពី​ខ្លួនឯង នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ហែកហួរ​ដោយ​សង្គ្រាម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×