Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​បង្កដោយ​បាតុភូត​ធាតុអាកាស​

​ភ្នំពេញ​៖ ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០​ស្តីពី ស្ថានភាព​ធាតុអាកាស ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នានា ដែល​អាច​កើតឡើង​ដោយ​បាតុភូត​ធាតុអាកាស​នេះ​។​

​បើតាម​ក្រសួង​ដដែល​បាន​បន្តថា យោង​ការតាមដាន​ជាប់​ជា​បន្ត សង្កេតឃើញថា ស្ថានភាព​ធាតុអាកាស មាន​ការវិវត្ត​ប្រែប្រួល​រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្ទាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ភាគ​កណ្តាល ប្រទេស​វៀតណាម​។ នៅ​ថ្ងៃ​បន្តបន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះមក​ក្រោម​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ព្រះរាជាណាចក្រ​ក​ម្ពុ​ជា ។​

​ក្រសួង​ធនធានទឹក​បានលើកឡើង​ថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ កម្ពុជា នៅ​ថ្ងៃទី ២៧-២៩ ខែកញ្ញា មាន​ស្ថានភាព​ដូចខាងក្រោម ៖ ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ និង​កើន​ឡើងជា​លំដាប់ ស្ទើរ​ក្របខ័ណ្ឌ ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់ៗ ។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នានា ដែល​អាច​កើតឡើង​ដោយ​បាតុភូត​ធាតុអាកាស​នេះ ៕
ដោយ​៖​កូ​ឡាប​


×