នារីវ័យក្មេងម្នាក់បានរងការរំខានបៀតបៀនផ្លូវភេទពីសំណាក់សង្ឃមួយអង្គក្នុងរយៈពេលមួយវែង បានក្លាហានចេញថ្កោលទោស ក្រោយពេលសាច់ញាតិដឹងឮ និងមានភស្តុតាងចោទប្រកាន់។
នារីរូបនេះឈ្មោះ Joy Joy អាយុ ២៩ឆ្នាំ បានរៀបការមានកូន២ បច្ចុប្បន្នរស់នៅខេត្ត នៈខនប្រាក់ធុម (Nakhon Pathom) ប្រទេសថៃ។
ចំណែកសង្ឃកំហូចខាងលើ មានវ័យជាង ៥០ឆ្នាំ ស្នាក់នៅវត្តពុទ្ធសាសនាមួយ នាខេត្ត កានចៈនៈបុរី (Kanchanaburi) -ខេត្តជាប់ជាមួយ នៈចនប្រាក់ធុម សង្ឃកំហូចរូបនេះមានងារថា Luang Pu។
ពីឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ននេះ ចយ (Joy) តែងធ្វើដំណើរចុះឡើងរវាងខេត្ត នៈខនប្រាក់ធុម និងកានចៈនៈបុរី ដើម្បីមើលថែទាំម្តាយដែលមានជំងឺ។
នៅកានចៈនៈបុរី, ចយ បានស្គាល់ជាមួយ ហ្លុងពូ (Luang Pu) ហើយបានត្រូវសង្ឃអង្គនេះធ្វើការបៀតបៀនកេរ្តិ៍ខ្មាស ប៉ុន្តែដោយរងការសម្លុតគំរាម ហើយគួបផ្សំជាមួយនឹងភាពអៀនខ្មាសនារីវ័យក្មេងរូបនេះពុំហ៊ាននិយាយប្រាប់នរណាឡើយ។
២ឆ្នាំកន្លងមក សង្ឃកំហូចនេះបានធ្វើការបៀតបៀននាងចយជាបន្តបន្ទាប់។ ពេលខ្លះវាតែងរកពេលជួប ចយ នៅកានចៈនៈបូរីថែមទៀត ហើយពេលខ្លះវាបើកឡានមកផ្ទះប្តីប្រពន្ធរបស់នាងនៅ នៈខនប្រាក់ធុម។
សង្ឃបរាជិក មិនលើកលែងសូម្បីប្រពន្ធគេ
ចយឲ្យដឹងថា រៀងរាល់លើកដែល ហ្លុងពូ មករកជួបនាងនោះគាត់តែងតែរកមូលហេតុដើម្បីបន្តស្នាក់នៅ ហើយរំខាននាងយ៉ាងតិចមួយថ្ងៃ ៣ដង។
ក្រៅពីទង្វើរំលោភបំពានលើស្ត្រីភេទ សង្ឃបរាជិករូបនេះ នៅបានផឹកស្រា និងបរិភោគសាច់ក្លែមពុំរើសពេល។ លើសពីនេះរៀងរាល់ពេលផឹកស្រវឹងតែងទូរស័ព្ទរំខាននាងចយ ឬទាមទារនាងត្រូវរួមភេទជាមួយខ្លួន។
មួយរយៈពេលវែងក្រោយមកប្តីរបស់ចយចាប់ផ្តើមសង្ស័យ។
ទើបតែថ្មីៗនេះ ប្តី និងប្អូនជីដូនមួយរបស់ចយ បានចាប់ភស្តុតាងឃើញ ហ្លុងពូ បង្ហាញនូវកាយវិការបៀតបៀនផ្លូវភេទភរិយាខ្លួន ខណៈពេលដែលនាងកំពុងអង្គុយធ្វើការក៏ពុំលើកលែង។
ហ្លុងពូ អង្គុយពីក្រោយកៀកនឹងនាងចយ ហើយលូកដៃចូលក្នុងអាវរបស់នាង ធ្វើការបៀតបៀនកេរ្តិ៍ខ្មាស។
ប្តីនិងប្អូនរបស់នាងបាននាំគ្នាលបមើល ហើយថតឃ្លីបទុកធ្វើជាភស្តុតាងដើម្បីប្តឹងសង្ឃបរាជិករូបនេះ។
ករណីខាងលើត្រូវបានរាយការណ៍ប្រាប់ប៉ូលិសនៅ កានចៈនៈបុរី និងវត្តដែលសង្ឃអង្គនេះកំពុងគង់នៅ។
ក្រៅពីករណីខាងលើ ដើមសប្តាហ៍នេះ ប្រព័ន្ធឃោសនាថៃ ក៏មានការរំជើបរំជួលជុំវិញករណីសង្ឃមួយអង្គផ្សេងទៀតឈ្មោះថា Theeraphap Worradilok អាយុ ៤៩ឆ្នាំ។
សង្ឃអង្គនេះ ត្រូវបានគេប្រទះឃើញស្ពាយថង់យាមពណ៌ខៀវ ដើរលួចខោទ្រនាប់របស់នារីៗ ក្នុងច្រកផ្លូវតូចៗ ដែលពុំសូវមានមនុស្សនាខេត្ត Suphanburi។
ភស្តុតាងគេចាប់បានសង្ឃអង្គនេះកំពុងលួចខោអាវក្នុងនារីៗ
កាមេរ៉ាសុវត្ថិភាពរបស់ប្រជាជនម្នាក់រស់នៅតំបន់នេះ ថតបានដោយចៃដន្យទង្វើរបស់សង្ឃខាងលើ។ ហេតុការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃ ៥ កុម្ភៈ កន្លងមក។
នៅយប់នោះម្ចាស់ផ្ទះបានពិនិត្យមើលកាមេរ៉ារបស់ខ្លួន ហើយក៏រកឃើញសង្ឃមានរោគចិត្តអង្គនេះ ពួកគេក៏បានចែករំលែកឃ្លីបឡើងលើបណ្តាញសង្គម ហើយរាយការណ៍ឲ្យសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនសង្ឃអង្គនេះ។
តាមការស៊ើបអង្កេតលើកដំបូងឲ្យដឹងថា សង្ឃ Theeraphap Worradilok បួសនាវត្តមួយ នាខេត្ត Nakhon Nayok។
ការសាកសួរព្រះចៅអធិការវត្តទើបដឹងថា Worradilok កំពុងមានបញ្ហាផ្លូវចិត្ត។ សង្ឃអង្គនេះ ចូលចិត្តលួចរបស់កំប៉ិកកំប៉ុក ធ្វើឲ្យវត្តមានកេរ្តិ៍ឈ្មោះអាក្រក់៕ សូយន