ភ្នំពេញ៖ រន្ទះគឺជាបាតុភូតអគ្គីសនីធម្មជាតិ មានកំលាំងរាប់ម៉ឺនវ៉ាត់វ៉ុល ដែលកើតពីដុំពពកទឹកប៉ះគ្នាជាមួយប៉ូល បូក ដក បង្កើតជាអគ្គិសនី និងរកទីខ្ពស់ណាមួយដើម្បីចំឡងមកផែនដី។
ស្របពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះពីបណ្តាប្រទេសជិតខាង បានបណ្តាលឱ្យបណ្តាខេត្តទាំងអស់ ក្នុងប្រទេសរងនូវបញ្ហាអាកាសធាតុភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស បង្ករជាបាតុភូតខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀងក្នុងបណ្តាខេត្តមួយចំនួន និងជាពិសេសផ្គររន្ទះដែលបានសម្លាប់មនុស្សជាបន្តបន្ទាប់។
ដូចច្នេះដើម្បីបង្ការនិងការពារពីករណីរន្ទះ យើងសូមលើកយកពីវិធីការពារខ្លួនខ្លះៗដើម្បីចែករំលែកដល់ទស្សនិចជន។
1- សូមកុំប៉ះពាល់លោហៈ ឬវត្ថុដែលធ្វើពីដែក ពេលកំពុងភ្លៀង។
2- សូមកុំកាន់ កុំព្យូទ័រ ទូរស័ព្ទ កាម៉េរ៉ា ផលិតផលអេឡិចត្រូនិចពេលមេឃកំពុងភ្លៀង។
3- សូមកុំជ្រកក្រោមដើមឈើ ព្រោះរន្ទះអាចចំលងអគ្គីសនីលឿនណាស់ពីចុងឈើមកគល់ និងចូលផែនដី ដោយកម្លាំងភ្លើងរាប់លានវ៉ុល។
4- ហាមដើរកណ្តាលវាលពេលមេឃកំពុងភ្លៀង។
5- ហាមដោះស្បែកជើងពេលដើរខណៈមេឃកំពុងភ្លៀង។
6- បើឃើញផ្លេកបន្ទោរ ត្រូវយកដៃបិតត្រចៀកអង្គុយចុះ ហើយហាមនៅក្បែរប្រភពទឹក។
7- ចំពោះជនរងគ្រោះដោយរន្ទះបាញ់ ត្រូវយកអ្នករបួសទៅពេទ្យឲ្យលឿន បើគ្មានពេទ្យនៅក្បែរ ចូររកកន្លែងដីភក់យកអ្នកត្រូវរន្ទះប្រលាក់ដីផុកឱ្យអគ្គិសនីចម្លងចូលផែនដីឱ្យលឿន 4-5នាទី ធ្វើចង្វាក់បេះដូងឱ្យដើរ និងផ្លុំខ្យល់ចូលសួត។
8- ចូរប្រុងប្រយ័ត្នចំពោះឧបករណ៍ដែលងាយឆ្លងចរន្តអគ្គិសនីដែលអាចស្រូបរន្ទះ មានដូចជា៖ ឌុយភ្លើង ទូរស័ព្ទ ក្បាលរ៉ូប៊ីណេទឹក ទូទឹកកក ទូរទស្សន៍ ឬចម្រឹងដែកបង្អួចជាដើម៕
ប្រែសម្រួលពី: fb users