Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​ធនាគារ​ស្ថាបនា សហការគ្នា​ទូទាត់​វិក្កយបត្រ​សេវាសាធារណ​គ្រប់​ប្រភេទ​របស់​ក្រសួង​សាធារណការ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួង​សាធារណការ និង​ធនាគារ​ស្ថាបនា បានប្រកាស​ជា​ផ្លូវការ​សហការគ្នា ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​ការទូទាត់​តាមបែប​ឌីជីថល តាមរយៈ Sathapana Mobile លើ​ទូរស័ព្ទដៃ​ក្នុងប្រទេស​កម្ពុជា និង​ប្រព័ន្ធ​ទូទាត់​ផ្សេងៗ​ទៀត​របស់​ធនាគារ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ច​ន សម្រាប់​ការទូទាត់​វិក្កយបត្រ​សេវាសាធារណ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ការវិវត្ត​ទៅរក​ឌី​ជី​ថ​លុប​នីយកម្ម ជា​កាតាលីករ ក្នុងការ​ជំរុញ​ការនាំ​យកមក​នូវ​បច្ចេកវិទ្យា​ធនាគារ​ទំនើប​ចុងក្រោយ​បំផុត និង​បំពេញ​រាល់​តម្រូវការ​របស់​អតិថិជន ក្នុង​បរិបទ​ធនាគារ​ឌីជីថល​នាពេល​បច្ចុប្បន្ន​”​។​

​លោកស្រី ម៉ែន ច័ន្ទ​សុ​កុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា “​កិច្ចសហការ​នេះ ធ្វើឱ្យមាន​ភាពងាយស្រួល​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​មក​ទទួល​នូវ​សេវាសាធារណ​ដឹកជញ្ជូន​ផ្លូវគោក ដោយ​អាចធ្វើ​ការបង់​ប្រាក់កម្រៃ​សេវាសាធារណៈ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង កាត់បន្ថយ​ការជួប​ជាមួយ​មន្ត្រី​ផ្ទាល់ និង​កាត់បន្ថយ​ពេលវេលា​។ បច្ចុប្បន្ន ក្រសួង​មាន​ដៃគូ​ប្រមូល​ថវិកា​សរុប​ចំនួន​១១”​។​

​លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បាន​ឲ្យ​ដឹងថា “​ធនាគារ​ស្ថាបនា​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​នាំយក​បច្ចេកវិទ្យា​ទូទាត់​បែប​ឌីជីថល​ជូន​ដល់​សាធារណជន​។ លោក​ជឿជាក់ថា សេវាសាធារណៈ​ជាច្រើន​ទៀត កំពុង​ស្ថិតនៅលើ​ដំណើរការ នៃ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ឌីជីថល​លុប​នីយកម្ម ហើយ​ធនាគារ​ឌីជីថល​នឹង​ជា​ជម្រើស​ចាំបាច់​មួយ​ដែល​ត្រូវ​ចាប់យក​។

​គួរ​បញ្ជាក់ថា ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ធ្វើ​ឌី​ជី​ថ​លុប​នីយកម្ម​លើ​វិធី​ទូទាត់​បែប​ប្រពៃណី Sathapana Mobile អនុញ្ញាតឱ្យ​អតិថិជន​ទូទាត់​វិក្កយបត្រ​សេវាសាធារណៈ​គ្រប់​ប្រភេទ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អាចធ្វើ​ប្រតិបត្តិការ​ផ្ទាល់​ភ្លាមៗ និង​មិនមាន​ភាពស្មុគស្មាញ​។ ការទូទាត់​វិក្កយបត្រ​ទាំងនោះ​រួមមាន លេខ​ពិសេស​ផ្ទាល់ខ្លួន សេវា​ចុះបញ្ជី​យានយន្ត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការចេញ​បណ្ណ​បើកបរ​យានយន្ត លិខិតអនុញ្ញាត​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ​៕
​ដោយ​៖CEN

×