Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សូលីកា នៅតែ​បែក​សាច់​ខ្លាំង ក្រោយ​សម្រាលកូន​រួច​

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី អ្នកនាង ពេជ្រ សូលី​កា បើទោះបីជា​បាន​សម្រាលកូន​រួច​ច្រើន​ខែ​ហើយ​ក្តី តែ​ទម្ងន់​របស់​អ្នកនាង​ហាក់​នៅ​មិនទាន់​ស្រក​មករក​សភា​ព​ដើម​នៅឡើយ​ទេ ដែល​នេះ​ត្រូវបាន​អ្នកគាំទ្រ​និយាយថា ទំនងជា​អ្នកនាង​ទទួលបាន​ការ​ថែ​រទាំ​ល្អ​ពី​ស្វាមី ទើបបានជា​សាច់ឈាម​នៅតែ​ទ្រលុកទ្រលន់​ស្រក​មិនទាន់​បែបនេះ​។​

​ជាក់ស្តែង​តាមរយៈ​រូបភាព​ប៉ុន្មាន​សន្លឹក ក្នុង​ឈុត​ហែល​ទឹក​ដែល​អ្នកនាង​ទើបបាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​តេ​លេ​ក្រាម បានបង្ហាញ​ឱ្យឃើញ​ពីសា​ច់​ភ្លៅ​យ៉ាង​ណែន ទ្រលុកទ្រលុន ហាក់​ខុស​ឆ្ងាយ​ពី​កាលដែល​នាង​មិនទាន់​ពពោះ​។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ​ទ​ម្ង​ង់​របស់​នាង​ក៏​ស្រ​កជាង​កាល​អំឡុងពេល​ទ​ម្ង​ង់​ផងដែរ ហើយ​នេះ​អាចជា​ជំហាន​ដំបូង​របស់​នាង ក្នុងការ​សម្រក​ទ​ម្ង​ង់​បែប​ធម្មជាតិ ដែល​មិន​សម្រុក​ប្រើ​ថ្នាំ​សម្រក​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​៕ ដោយ​៖ កូ​លាប ក្រហម​

×