ភ្នំពេញ៖ ក្រោយអ្នកលេងបណ្តាញសង្គម តិកតុ យកបទចម្រៀងបុរាណមួយបទដែលមានចំណងជើងថា ប្រុសល្ងង់ ដែលជាសំនៀងដើមលោកតា ស៊ិន ស៊ីសាមុត និងលោកយាយប៉ែន រ៉ន មកបង្ហោះ បានធ្វើឱ្យបទនេះល្បីសារជាថ្មីឡើងវិញ ដោយសារអត្ថន័យខុសពីធម្មតា គឺនារីស្រស់ស្អាតម្នាក់បានទៅចែចង់ខាងប្រុសតែត្រូវបដិសេធ ដោយសារខាងប្រុសមិនខ្វល់និងស្នេហាលុះត្រាសងឈាមរួច។
ក្រោយពីមានការចែកចាយបន្តៗគ្នារហូតល្បីល្បាញសារជាថ្មី ស្រាប់តែព្រះនាងតូចនរោត្តម ជេន ណា យកបទនេះមក Cover ដែរ។ ជាមួយនិងការថតកាយវិការរួមជាមួយឈុតបុរាណ ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារមិនត្រឹមតែស្រស់ស្អាតតែមួយមុខនោះទេ តែព្រះនាងតូច មានទាំងទេពកោសល្យក្នុងការសម្តែង គ្រប់ទម្រង់មិនថា កាច ស្លូត សុភាព ឆ្នាស់ឆ្នើម ការលេងទឹកមុខក្រមិចក្រម៉ើម និងសំឡេងពីរោះរណ្តំទាំងវ័យក្មេង សូម្បីជនបរទេសក៏អត់ទ្រាំសរសើរមិនបានពីសម្លេងដ៏ក្រអួនក្រអៅរបស់ព្រះនាង។ មិនតែប៉ុន្នោះក្រោយពីល្បីឈ្មោះបោះសម្លេង និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយសម្តែងរឿងទេពធីតា ព្គុលមាស ដែលជាការដឹកនាំសម្តែងផ្ទាល់របស់ផលិតករខ្មែរ ក៏ធ្វើឱ្យព្រះនាងតូច ជេន ណា ចាប់បានឱកាសពីផលិតកររបស់កូរ៉េខាងត្បូង ទាក់ទងថតរឿងក្នុងប្រទេសកូរ៉េផងដែរ។
នេះសបញ្ជាក់ឱ្យឃើញថា ព្រះនាងពិតជាមានទេពកោសល្យសិល្បៈមិនធម្មតា រហូតអាចទាក់ចិត្តផលិតករបរទេសបាន៕ ដោយ៖ កូលាប ក្រហម