ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែច្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រសាសន៍ថា “ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែច្នៃកាត់តទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្ត្រីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍”។
សម្តេចតេជោ ៖ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរពាក់ព័ន្ធនានា ត្រូវជួបប្រជុំជាមួយម្ចាស់ ឬតំណាងក្រុមហ៊ុន ធ្វើការពន្យល់ណែនាំឲ្យបានច្បាស់ អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋធ្វើដំណើរ។ បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង។ យើងត្រូវនិយាគ្នាអោយច្បាស់អំពីរឿងហ្នឹង។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា “ចាប់ពីម៉ោង០យប់ថ្ងៃទី៩កុម្ភៈនេះតទៅ គឺគ្មានវត្តមានឡានតទ្រុង លើដងផ្លូវទៀតឡើយ។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវបញ្ចូលព្រៃសទាំងអស់….!!! នរណាកាង ទោះឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នាដែរ”៕ ដោយ៖បញ្ញាស័ក្តិ