Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​គាំទ្រ​កម្ពុជា ក្នុង​ការចូល​ចរចា​ក្នុង​សម្ព័ន្ធ​សេដ្ឋកិច្ច រវាង​អាស៊ី​.​អឺរ៉ុប ដើម្បី​ឆ្ពោះទៅកាន់​កិច្ចព្រមព្រៀង​ពា​ណិ​កម្ម​សេរី​ជាមួយ​អឺរ៉ុប​

​ភ្នំពេញ​៖​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ថ្មី ទើប​តែងតាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ដូចនេះ ក្នុងពេល​ដឹកនាំ​ប្រតិភូ​ស្ថានទូត​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ដែល​បាន​ធ្វើឡើង​ក្នុងជំនួប កាល​ព្រឹក​ថ្ងៃទី​១ ខែ តុលា ឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។​

​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​ថ្មី​របស់​រុស្ស៊ី បញ្ជាក់ថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​លឿន​ខុស​ពីមុន​។ ក្នុង​ការជំរុញ​កម្ពុជា​ចូលក្នុង​ទីផ្សារ​ថ្មី លោក​ទូត​ថា រុស្ស៊ី​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​ចូលរួម​ចរចា​ក្នុង​សម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​រវាង​អាស៊ី​និង​អឺរ៉ុប​។ ក្នុង​សម្ព័ន្ធ​នេះ រុស្ស៊ី​ជា​តួអង្គ​សំខាន់​ដែល​បាន​គាំទ្រ​កម្ពុជា ឲ្យ​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​នេះ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ជម្រាបជូន​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ថ្មី​ថា កម្ពុជា​និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​តាំងពី​អតីត​ទូត​រុស្ស៊ី ដែ​បាន​ចប់​អាណត្តិ​នៅ​ប្រទេស​កម្ពុជា ដោយបាន​លើកឡើង​ដោយ​ត្រង់​ថា ការ​មាន​កិច្ចព្រមព្រៀង​កាន់តែច្រើន វា​ពិតជា​ល្អ​ទាំង​នីតិបញ្ញត្តិ នីតិប្រតិបត្តិ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា យើង​មិនត្រូវ​គិតតែ​ពី​ការចុះហត្ថលេខា លើ​អនុស្សរណៈ​នោះទេ តែ​ត្រូវខិតខំ​ពង្រីក​បន្ថែម​នូវ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៅមានកំរិត​ទាប ដោយ​ជំរុញ​កា​វិនិយោគទុន ទស្សនកិច្ច​ធុរជន ការបង្កើន​ចំនួន​ទេសចរណ៍ ទោះបី​សម័យ​កូ​វីដ​១៩ តែ​អាច​ជួប​តាម​ប្រព័ន្ធ​វីដេអូ ហើយ​ក្រោយ​កូ​វីដ​១៩​ចប់​យើង​អាចអនុវត្ត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​អំណរគុណ​ដល់​រុស្ស៊ី ដែល​បានផ្តល់​ឧបករណ៍​សុខាភិបាល មកដល់​កម្ពុជា​ប្រឆាំង​វីរុស​កូ​វីដ​១៩ និង​អបអរសាទរ​រុស្ស៊ី ដែល​បាន​រកឃើញ​វ៉ាក់សាំង​ឈ្មោះ​ស្ពូ​និ​ច​វី ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងសុខាភិបាល​រុស្ស៊ី​រួចហើយ​។ ក្នុងនោះ​កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ផលប្រយោជន៍​វ៉ាក់សាំង​នេះ​ផងដែរ​៕ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

×