ភ្នំពេញ៖ និយាយដល់តារាសម្តែងកំពុងល្បីទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tuk នោះនរណាមិនស្គាល់កញ្ញា Rose ដែលកំពុងមានប្រជាប្រិយភាពខ្លាំងណាស់ ជាពិសេសល្បីរឿងត្រូវគេបាញ់ឡើងចុកៗតែម្តង ព្រោះតែនាងតែងបង្ហាញពីសកម្មភាពធ្វើនូវរឿងប្លែកៗគួរឲ្យចាប់អារម្មណ៍។
ដោយឡែក កាលពីពេលថ្មីៗនេះ រូបភាព និងវីដេអូនៅលើបណ្តាញសង្គម Tik Tuk បង្ហាញពីសកម្មភាពដ៏ស្និទ្ធស្នាលយ៉ាងផ្អែមល្ហែមរវាងកញ្ញា រ៉ូស (Rose) និងលោក អ៊ឹម ជីវ៉ា បានបង្កឲ្យមានភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នាតែម្តង ព្រោះតែមិននឹកស្មានដល់ថារឿងនេះកើតឡើង។
ក្នុងនោះផងដែរ កញ្ញា Rose ក៏បានបង្ហោះរូបភាពផ្អែមល្ហែមនឹងលោកមេ អ៊ឹម ជីវ៉ា ដោយពោលនូវពាក្យឡើងចង់លើសឈាមថា «ម្ចាស់ស្នេហ៍អូន (my love)» ។
តែផ្ទុយទៅវិញ ក្រោយពីបានឃើញរយៈរូបភាព និងវីដេអូនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ក៏ស្រាប់តែលោក អ៊ឹម ជីវ៉ា សម្តែងការហួសចិត្ត ស្រណោះខ្លួនឯងមិនគួរណាផុងខ្លួនថតជាមួយ Rose ដោយបានពោលពាក្យចេញពីក្នុងចិត្តពិតៗបញ្ជាក់ទៅកាន់មហាជនបែបនេះថា៖ «ពុទ្ធោៗៗ… ព្រះជួយផង កូនចៅខុសអី រ៉ូសបងសុំអង្វរទុកអនាគតអោយបងផង! ព្រោះពេលបងថតជាមួយរ៉ូស គឺជាសុបិន្តមិនល្អមួយហើយ ចុះទម្រាំបងជាគូស្នេហ៍ទៀត ម៉ែបងប្រហែលជាកាត់កាលបងចោលហើយរ៉ូស»៕ ដោយ៖ លឹម ហុង