បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស៤នាក់ ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៥ថង់ សម្ភារពាក់ព័ន្ធមួយចំនួននៅកន្លែងផ្សេងគ្នា កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលចាប់ឃាត់ខ្លួន ករណីទី១ ឈ្មោះលឹម ផៃយ៉ា ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី២ ឈ្មោះស៊ន ពិលាន ហៅកុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី៣ ឈ្មោះហ៊ាង ភក្ដី ហៅវីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៤ថង់ កាំបិតមួយ ដំបងឫស្សីមួយកំណាត់ សម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១០និង៥០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះហ៊ុល ឌួង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយ និងសម្ភារ មួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៧និង០០នាទីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុកទាំង២ ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ