ជំនួសឱ្យការវះកាត់ ដើម្បីបំផ្លាញដុំសាច់ អ្នកវិទ្យាសាស្ត្របានធ្វើការបង្កកវា ដោយវគ្គនៃការព្យាបាលចំណាយពេលត្រឹមតែ ២០ ទៅ៣០ នាទីប៉ុណ្ណោះ។
យោងទៅតាម Unitedwithisrael វិធីនេះត្រូវបានអនុវត្តចំពោះអ្នកជំងឺដែលមានជំងឺមហារីកសុដន់ដំណាក់កាលមួយ ឬទី២ ដែលមានដុំសាច់តិចជាង ១,៥ សង់ទីម៉ែត្រ។
វេជ្ជបណ្ឌិតត្រូវបញ្ចូលចុងដែកដ៏ត្រជាក់ខ្លាំង ទៅក្នុងទ្រូងអ្នកជំងឺ ដោយឧបករណ៍នេះនឹងបង្កកដុំសាច់ភ្លាមៗ ហើយធ្វើការបំផ្លាញកោសិកាកាចសាហាវតែម្តង។ ទន្ទឹមនោះផងដែរ កោសិកាដែលមានសុខភាពល្អមិនរងការខូចខាតនោះទេ។
ការសាកល្បងនេះ ត្រូវបានធ្វើឡើងនៅគ្លីនិកចំនួន ១៨ នៅសហរដ្ឋអាមេរិក ដែលក្នុងនោះមានអ្នកជំងឺ ១៤៦ នាក់ ដែលមានជំងឺមហារីកសុដន់ដំណាក់កាលដំបូង។ ជាលទ្ធផល មានតែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលបានធូរស្បើយ ៧៦% នៃអ្នកជំងឺបានវិលត្រឡប់ធ្វើសកម្មភាពធម្មតាវិញ បន្ទាប់ ៤៨ ម៉ោង នៃការព្យាបាល។ ៩៥% នៃអ្នកជំងឺបានពេញចិត្តចំពោះលទ្ធផលនៃវិធីព្យាបាលនេះ។
វិធីនេះមិនបានផ្លាស់ប្តូរទម្រង់សុដន់ទេ តែអនុញ្ញាតឲ្យមានការជាសះស្បើយឆាប់រហ័ស ដោយមិនមានស្លាកស្នាមដូចទៅនឹងការវះកាត់យកដុំសាច់ចេញនោះទេ។
បច្ចុប្បន្ន វិធីសាស្ត្រនេះត្រូវបានសាកល្បងនៅក្នុងប្រទេសអ៊ីស្រាអែល អាមេរិក និងជប៉ុន ដោយមានអត្រាកើតឡើងទាបជាង ១%។ ចំណែក តម្លៃនៃការព្យាបាលនេះវិញ គឺប្រហែល ៤.០០០ ដុល្លារ ពោលគឺត្រឹមតែ ១/៣ នៃតម្លៃព្យាបាលដោយការវះកាត់។
វេជ្ជបណ្ឌិត Shlomo Israelit នាយកមន្ទីរពេទ្យ Elisha បានមានមោទនភាពជាខ្លាំង ដែលមន្ទីរពេទ្យនេះជាកន្លែងដំបូង ដើម្បីព្យាបាលដុំសាច់មហារីកសុដន់ស្រាល និងដុំសាច់មហារីក តាមរយៈដោយវិធីនេះជាជាងទាមទារការវះកាត់។
ជាមួយនឹងដំណឹងដ៏ល្អមួយនេះ សម្រាប់ស្ត្រីៗដែលកំពុងប្រឈមមុខនឹងជំងឺមហារីកសុដន់ នោះគេសង្ឃឹមថា វិធីព្យាបាលនេះនឹងមកដល់ឆាប់ៗ នៅក្នុងប្រទេសវៀតណាម៕ ដោយ៖ លឹម ហុង (ប្រភព៖ vnexpress)