ភ្នំពេញ៖ ប្អូនស្រីម្នាក់បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងនូវក្តីអាណិតអាសូរជាខ្លាំង បន្ទាប់ពីបានឃើញស្ថានភាពដុំសាច់ដ៏ធំស្ទើរផ្ទុះ គ្របដណ្តប់ពេញថ្ពាល់ខាងឆ្វេងរបស់នាងបែបនេះ ហើយក៏គ្មានគ្រូពេទ្យខ្លាំងៗណាមួយនៅស្រុកខ្មែរ អាចមានសមត្ថភាពជួយព្យាបាលដុំសាច់ដ៏កាចសាហាវនេះបាននៅឡើយ។
ប្អូនស្រីខាងលើមានឈ្មោះ វ៉ែន ចាន់ អាយុ ២៣ ឆ្នាំ រស់នៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ដុំសាច់នៅលើថ្ពាល់ឆ្វេងរបស់នាង កាន់តែរីកធំទៅៗ ខណៈដែលនាងកំពុងស្វែងរកសប្បុរសជនជួយ ព្រោះថាពេលនេះក្រុមគ្រួសាររបស់នាងអស់លទ្ធភាព សម្រាប់ថ្លៃការព្យាបាលដែលសុទ្ធតែគ្មានប្រសិទ្ធភាពទាំងអស់។
កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ ប្អូនស្រី វ៉ែន ចាន់ បានដាច់ចិត្តបង្ហោះសារស្វែងរកបងប្អូនសប្បុរសជនជួយ តាមរយៈបណ្តាញសង្គមថា៖ «សួរស្ដី ថ្ងែនេះខ្ញុំសុំឲ្យបងប្អូនពូមីងជួយតែម្ដងទេជួយស៊ែររូបខ្ញុំបន្តផង ដើម្បីឲ្យលោកគ្រូពេទ្យ លោក វេជ្ជបណ្ឌិត លោក ឯកឧត្ដម លោកជំទាវនិងលោកឧកញ៉ា ដែលគាត់មានចិត្តសប្បុរសធម៌ ជួយដល់ក្មួយជួយយកទៅព្យាលនៅក្រៅប្រទេសផង ពីព្រោះគ្រួសារខ្ញុំមិនមានលទ្ធភាព និងដើរមើលទៀតទេ ខ្ញុំដើរមើលអស់ហើយមន្ទីរពេទ្យធំៗនៅក្នុងស្រុកខ្មែរនៅតែមិនជា ខ្ញុំសង្ឃឹមថាបើគាត់បានឃើញហើយគាត់និងជួយ ……អាចទាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទ0974297489/078845925 សូមអរគុណទុកជាមុន»។
ដោយឡែកម្សិលមិញនេះ ថ្ងៃទី២ ខែតុលា ប្អូនស្រីក៏បានបង្ហោះរូបឡើងមកបើកថ្នាំនៅទីក្រុងភ្នំពេញ ដោយប្រាប់បងប្អូនក្នុងបណ្តាញសង្គមយ៉ាងខ្លីថា៖ «លាហើយភ្នំពេញ»៕ ដោយ៖ លឹម ហុង