ព័ត៌មានស្តីពីក្មេងប្រុសចម្លែកអាយុ ១២ឆ្នាំ Akmal មានសមត្ថភាពអាចទម្លាក់ស៊ុត ធ្លាប់បង្កភាពជ្រួលច្របល់ពេញភូមិ Mangempang ប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលប្អូនប្រុសកំពុងរស់នៅ។
ក្មេងប្រុសចម្លែក សញ្ជាតិឥណ្ឌូណេស៊ី ចាប់ផ្តើមល្បីល្បាញ ក្រោយពេលដែលអ្នកជិតខាងរបស់ប្អូនបានបង្ហោះខ្សែវីដេអូបង្ហាញឲ្យឃើញទិដ្ឋភាព Akmal “ទម្លាក់ស៊ុត” តាមរន្ធគូថឡើងបណ្តាញសង្គម។
មុននោះ Akmal ឲ្យដឹងថា គេចេះតែទទួលអារម្មណ៍ពិបាកទ្រាំក្នុងពោះ។ ក្នុងអំឡុង១សប្តាហ៍ ក្រោយក្មេងប្រុសបាន “ជ្រុះ”ចេញស៊ុត ៧គ្រាប់ ដែលស្រដៀងនឹងស៊ុតមាន់។ បារម្ភហើយពុំយល់ថា មានអ្វីកើតឡើង ឪពុកម្តាយ Akmal បាននាំប្អូនទៅកាន់មន្ទីរពេទ្យប្រចាំតំបន់នោះ។
ក្រោយពេលថត X-ray ក្រុមវេជ្ជបណ្ឌិតបានពិនិត្យឃើញនៅចន្លោះឆ្អឹងត្រគាករបស់ប្តូនមានវត្ថុមួយរាងមូលទ្រវែង ប៉ុន្តែពុំអាចបកស្រាយបានថាជាអ្វី។
១ម៉ោងក្រោយមក Akmal បន្តទម្លាក់ស៊ុត ៧គ្រាប់ទៀត។ វេជ្ជបណ្ឌិត Ferliyan មនុស្សម្នាក់ក្នុងចំណោមអ្នកចូលរួមថត និងពិនិត្យហ្វីល X-Ray ឲ្យ Akmar ទទួលស្គាល់ថា ភ្នាក់ងារសុខាភិបាលពុំអាចរកឃើញមូលហេតុបង្កឲ្យមានបាតុភូតដ៏មហាកម្រ ពុំដែលប្រទះដូច្នេះទេ!៕ សូយន