Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ​៖ តម្លៃ​ដី​នៅ​ខេត្តកណ្តាល នឹង​កាន់តែ​ឡើង​ខ្ពស់ ដោយសារ​កត្តា​មួយ​នេះ​

​ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ បាន​អះអាងថា ខេត្តកណ្តាល កំពុងមាន​សក្តានុពល​ខ្លាំង ព្រោះ​ជា​ខេត្ត​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​អំណោយផល​យ៉ាង​ល្អប្រសើរ ទៅលើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដូចជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាស​ធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ ដី​ឡូ​តិ៍ លំនៅដ្ឋាន​ប្រណីត និង​តម្លៃ​មធ្យម ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​នាក់​។​

​អ្នកជំនាញ​លើកឡើង​ទៀតថា ខេត្តកណ្តាល នៅ​ជុំវិញ​រាជធានី​ភ្នំពេញ មាន​តំបន់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវ​លេខ​៤៤ និង​ផ្លូវ​លេខ​៥១ ដើម ដែល​ជំរុញ​ឱ្យ​មួយ​នេះ​កាន់តែ​មានតម្លៃ​ដីធ្លី​ខ្ពស់​។​

​លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ព្រ​ទ្យ KFA ធ្លាប់បាន​មានប្រសាសន៍ថា កណ្តាល ជា​ខេត្ត​មួយ ដែលមាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត ដែល​ប្រការនេះ កាន់តែ​ធ្វើ​ខេត្តកណ្តាល មាន សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេ​រដង និង​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី នៅក្នុង​ខេត្ត​មួយ​នេះ ឡើងកាន់​ខ្ពស់​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកណ្តាល កំពុងមាន​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន ដែល​នៅ​ក្នុងនោះ វិស័យ​អចលនទ្រព្យ បាន​នាំមុខគេ រាប់ទាំង​គម្រោង​ដែលមាន​ស្រាប់ និង​គម្រោង​កំពុងដំណើរការ​បញ្ចប់ ក៏ដូចជា​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត​៕
​ដោយ​៖CEN


×