ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អ គ្រប់យ៉ាងសុទ្ធតែរលូនត្រូវតាមគំរោងសម្រេចបានស្នាដៃល្អច្រើន។ យីអ៊ុនឡើង ទ្រព្យចូលយ៉ាងសន្ធឹក។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិស អាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងាររាល់ផែនការងារសុទ្ធតែប្រព្រឹត្តទៅយ៉ាងស្រួល ជួបការលំបាក នឹងមានអ្នកជួយជ្រោមជ្រែង។ ថ្ងៃនេះអ្នកពុំមានឱកាសនាំលាភចូល ដូច្នេះត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ពេលខ្លះការប្រកែកគ្នាអាចឲ្យអ្នកទាំង២ និយាយចេញអស់នូវគំនិតរបស់ខ្លួនក៏ជាវិធីល្អសម្រាប់រឿងមនោសញ្ចេតនា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ រវល់ខ្លាំង អ្នកមិនត្រូវភ្លេចខ្លួនដល់ថ្នាក់គ្មានពេលគិតពីសុខភាព។ ចំណូលមានកម្រិត ចាយវាយត្រូវគិតគូរឲ្យល្អិតល្អន់។ មនោសញ្ចេតនា មានមនុស្សតាមអ្នកយ៉ាងស្អិតធ្វើឲ្យគូស្នេហ៍ចាប់ផ្តើមបង្ហាញការប្រច័ណ្ឌអាចបង្កទំនាស់នឹងគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារល្អប្រសើរ អាស្រ័យដោយភាពម្ចាស់ការប្រមូលផ្តុំបំពេញការងារយ៉ាងខ្ជាប់ខ្ជួន ហេតុនេះប្រសិទ្ធភាពដ៏ខ្ពស់។ ថ្ងៃនេះជាថ្ងៃដ៏កាក់កបសម្រប់ការធ្វើជំនួញជួញដូរ។ មនោសញ្ចេតនាអ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្តត្រូវខំរក្សាទំនាក់ទំនងឲ្យល្អ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ មានសម្ពាធធំ ជួបការលំបាកត្រូវនឹងនររកវិធីដោះស្រាយ ចៀសវាងឆេវឆាវកាន់តែធ្វើហេតុការណ៍ស្មុគស្មាញថែម។ វិនិយោគមិនអំណោយផលល្អ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា ពុំរីកចម្រើនក្នុងទំនាក់ទំនងជាមួយដៃគូធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹម។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ទោះបីមានឱកាសតែក៏ពិបាកអាចដោះស្រាយបានស្ថានភាពបច្ចុប្បន្ន ត្រូវប្រយ័ត្នកុំឲ្យមានកំហុសថែម ដែលត្រូវសងដោយតម្លៃខ្ពស់។ ថ្ងៃនេះពុំសមស្របសម្រាប់វិនិយោគ ល្អបំផុតគួរប្រមូលផ្តុំទៅក្នុងការងារបច្ចុប្បន្ន ដើម្បីបញ្ចៀសឥទ្ធិពលដល់ចំណូលសំខាន់។ មនោសញ្ចេតនា ពុំមានអ្វីរីកចម្រើន។ ភាពស្មោះត្រង់របស់អ្នកនៅតែពុំទាន់មានសង្ឃឹមបន្តិចណាឡើយ។ ទិសនាំលាភទិសខាងត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ត្រូវបង្ការគូប្រជែងនៅក្បែរខ្លួន ប្រយ័ត្នសមិទ្ធផលរបស់ខ្លួន ត្រូវអ្នកផ្សេងឆក់យកបាត់។ ចាយវាយដោយប័ណ្ណឥណទានត្រូវប្រយ័ត្នប្រយែង ព្រោះអាចប្រឈម នឹងបំណុលវ័ណ្ឌក។ មនោសញ្ចេតនា ងាយមានការខ្វែងគំនិតគ្នានាំដល់ការឈ្លោះប្រកែក ប្រទាញប្រទង់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ មាននិស្ស័យបានជួបដៃគូសហការដ៏មានសក្តានុពលជួយឲ្យអ្នកមានឱកាសល្អ ដើម្បីអភិវឌ្ឍន៍ និងពង្រីកក្របខណ្ឌការងារ។ ថ្ងៃនេះអ្នករកស៊ីជួញដូរ និងកាក់កបដោយជោគជ័យបំផុត។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ នឿយហត់តែសមិទ្ធផលមិនបានដូចបំណង រាសីកំពុងទាប មិនត្រូវជំនះធ្វើអ្វីទាំងងងឹងងងល់។ ថ្ងៃនេះអ្នកនឹងជួបការលំបាកក្នុងការបង្វិលទុន។ មនោសញ្ចេតនា ត្រូវចេះអត់ធ្មត់អធ្យាស្រ័យ ទើបមនោសញ្ចេតនាអ្នកទាំង២ មិនប្រេះឆា បែកបាក់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ មានការលំបាក ឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការ ត្រូវដោះស្រាយដោយភាពប៉ិនប្រសប់។ ហិរញ្ញវត្ថុមិនល្អ ពុំមានឱកាសរកចំណូលថែម។ មនោសញ្ចេតនា កុំយកភាពមួម៉ៅ និងសម្ពាធក្នុងការងារចូលក្នុងរឿងមនោសញ្ចេតនា។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ អាចនឹងមានព័ត៌មានត្រូវទៅបេសកកម្ម ឬប្តូរតួនាទីការងារថ្មី។ ចាយវាយត្រូវចេះថ្លឹងថ្លែងឲ្យសមស្របនឹងចំណូលរបស់ខ្លួន ពុំនោះទេអ្នកនឹងប្រឈមការខ្វះខាតខ្លាំង។ មនោសញ្ចេតនា ភាគច្រើននៃពេលវេលា គឺសម្រាប់ការងារ ហេតុនេះរឿងស្នេហាពិបាកបានដូចចិត្ត។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ កាងារត្រូវម៉ឺងម៉ាត់ ក្នុងគ្រប់កិច្ចការ ទើបអាចទប់ទល់បានពីការឈ្នានីសរបស់គូប្រជែង។ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនវិនិយោគ។ មនោសញ្ចេតនា ងាយមានរឿងឈ្លោះប្រកែក មួម៉ៅដាក់គ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕